ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ ១៩ កក្កដា នេះ ថា អ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង បានហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកស្រី គឺលោក Sergey Lavrov។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកស្រី Choe Son Hui និងគណបក្សរបស់លោស្រីបានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីនៅលើ យន្តហោះផ្ទាល់ខ្លួនរបស់លោកស្រី កាលពីថ្ងៃទី១៨ ខែកក្កដា។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសមុននេះអំពីដំណើរទស្សនកិច្ចរបស់បេសកជនសម្រាប់សម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះសង្គ្រាមលើអ៊ុយក្រែន។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ នៅពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០២៤។
កូរ៉េខាងជើងបានបញ្ជូនមីស៊ីល គ្រាប់រំសេវ និងកងទ័ពរាប់ពាន់នាក់ដើម្បីជួយរុស្ស៊ីនៅអ៊ុយក្រែន ហើយក្រុមអ្នកវិភាគនិយាយថា ទីក្រុងមូស្គូកំពុងបញ្ជូនជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា អាហារ និងថាមពលទៅកាន់ប្រទេសដែលឯកោខាងការទូតមួយនេះ ជាថ្នូរ៕
