លី​គ​សប្ដាហ៍​ទី​៣ សល់ ១​ប្រកួត​ប៉ុណ្ណោះ​បន្ទាប់ពី CNCC ប្រកាស​លើក​ពេល​ជា​បន្ដ​បន្ទាប់​

2021/04/27 09:59:58 am        115

​បាល់ទាត់៖ ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៣ ដែល​បាន​ពន្យា​ពេល​មក​ប្រកួត នៅ​ថ្ងៃ​ទី​២៣-២៤ ខែ​មីនា​នេះនៅសល់​ត្រឹម ១​ប្រកួត​ប៉ុណ្ណោះ បន្ទាប់ពី ៤​ប្រកួត​ផ្សេងទៀតត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC ប្រកាស​លើក​ពេល​ជា​បន្ដបន្ទាប់ដោយ​បញ្ហា​កូ​វីដ​-១៩។​

​ក្នុងចំណោម ៤​ប្រកួតដែល​បាន​លើក​ពេលនេះមាន ២​គូប្រកួតត្រូវបាន CNCC ប្រកាស​កាល​ពី​​រាត្រី​ថ្ងៃទី​២១ ខែមីនា​ម្សិលមិញ រួមមាន​ក្រុម​សូល​ទី​ឡូ​អង្គរគ្រោង​ជួប​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ថ្ងៃទី​២៣-​មីនា និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រត្រូវ​ជួប​ក្រុម​បឹងកេតនា​ថ្ងៃទី​២៤-​មីនា ដែល​សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រត្រូវ​ប្រើប្រាស់​កីឡដ្ឋាន SRU ខេត្តសៀមរាបធ្វើជា​ម្ចាស់​ផ្ទ​ការប្រកួត​ដូចគ្នា។​ ​ប៉ុន្ដែ​ដោយយោង​លិខិត​ប្រកាស​ព័ត៌មាន​ របស់​រដ្ឋបាល​ខេត្ដ​សៀមរាបស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ​-​ចូល​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប CNCC បានធ្វើការ​ជាមួយ​ភាគី​ក្រុម​ម្ចាស់ផ្ទះ​ទាំងពីរ ដោយ​តម្រូវ​ឲ្យ​ក្លិប​សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រធ្វើការ​ប្រមូល​ព័ត៌មាន សម្រង់​ឈ្មោះ​ដាក់​ក្នុង​បញ្ជីបើ​មាន​បុគ្គល​ណា​ជាប់​ពាក់ព័ន្ធ និង​រាយការណ៍​ជាបន្ទាន់​នូវ​ស្ថានភាព​មន្ដ្រី ​ក្រុមកីឡាករ ការគ្រប់គ្រង​ក្លិប ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​នាពេល​កន្លងមក រហូតមកដល់​ពេលនេះ។​

​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ននៃ​ក្រុង​សៀមរាប បន្ទាប់ពី​មាន​ករណី​បុរស​ម្នាក់ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ បាន​ទៅ​ពន្យា​បាល និង​ទៅ​កន្លែង​ជាច្រើន ស្របពេល​ក្រុម​សូល​ទី​ឡូ​អង្គរ និង​អង្គ​រថា​យ​ហ្គឺ​រគឺជា​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីនោះ ខណៈ​កីឡាករ​ខ្លះរស់នៅ​សង្កាត់​គោកចក ដែលជា​តំបន់​ផ្អាក​ចរាចរណ៍​ចេញ​-​ចូល​បណ្ដោះអាសន្ន​ផង CNCC ក៏​សម្រេច​លើក​ពេល​ការប្រកួត​រវាង​សូល​ទី​ឡូ​អង្គរប៉ះ​គិរីវង់​សុខ​សែន​ជ័យ និង​អង្គ​រថា​យ​ហ្គឺ​រប៉ះ​ក្រុម​បឹងកេត ទៅ​ប្រកួត​ពេល​ក្រោយ ខណៈ​កាលបរិច្ឆេទ​ថ្មី CNCC នឹង​ប្រកាស​ពេល​ក្រោយ។​ ​ដោយឡែក ២​ប្រកួត​ផ្សេងទៀតដែល​បាន​លើក​ពេល រួមមាន​ជំនួប​រវាង​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន និង​ខេត្តព្រៃវែង ដែល​ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC ឯកភាព​តាម​ការស្នើសុំ​ពី​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង បន្ទាប់ពី​សមាជិក​ក្រុម​ចំណូល​ថ្មី​នេះ បាន​ចូល​បរិភោគ​អាហារនៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ព្រៃវែង ដែលមាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចូល ហេតុនេះ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើតេស្ដ​សំណាក និង​ធ្វើ​ច​ត្ដា​ឡី​ស័ក​សិន។ ប៉ុន្ដែ​ការលើក​ពេលនេះ CNCC ពុំទាន់​កំណត់​ពី​កាលបរិច្ឆេទ​ប្រកួត​ថ្មី​នោះទេ។​

​ចំណែក​ការប្រកួត​រវាង​ក្រុម​នគរបាលជាតិ និង​ណាហ្គា​វើ​ល​ដ៏ត្រូវបាន​លើក​ការប្រ​កួត​ដូចគ្នា តាម​សំណើរ​របស់​ក្លិប​នគរបាលជាតិ ដែល​ខ្ចី​កីឡដ្ឋាន​អគ្គិសនី​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​បណ្ដោះ​អាសន្ន។ តែ​ដោយ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ត្រូវ​បាញ់សម្លាប់​មេរោគ និង​ចាក់​វ៉ាក់សាំង​ជូន​មន្ដ្រី និង​កីឡាករ​របស់​អគ្គិសនី​កម្ពុជានៅ​ថ្ងៃទី​២៤ ខែមីនា មិនអាច​រៀបចំ​ការប្រកួត​បាន CNCC ក៏​បាន​ឯកភាពក្នុង​ការលើក​ការប្រកួត​នេះ ទៅ​ប្រកួត​នា​ថ្ងៃទី​២៨ ខែមេសា​វិញ។​ ​ក្រោយ​ការលើក​ពេល​ការប្រកួត​ជា​បន្ដបន្ទាប់​នេះ រួមទាំង​ជំនួប​រវាង​ក្រុម​វិសាខា និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បាន​លើក​ទៅ​ប្រកួត​នា​ថ្ងៃទី​៥ ខែឧសភា បានធ្វើ​ឲ្យ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៣ នៅ​សល់ ១​ប្រកួត​ប៉ុណ្ណោះ ដែលជា​ការប្រកួត​រវាង​ក្រុម​អាស៊ី​អឺរ៉ុប ជាមួយ​ក្រុម​កងយោធពល​ខេ​ម​ភូមិន្ទ នា​ថ្ងៃទី​២៤-​មីនានៅ​កីឡដ្ឋាន AEU Sport Park ដូច​ការប្រកួត​កាលពី​សប្ដាហ៍​ទី២ ដែរ ដែល​នៅសល់ ១​ប្រកួត​ដូចគ្នារវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm