នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំនៃស្រុកស្ទឹងត្រង់ ។ ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន។








