អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី

2026/07/20 12:12:19 am        162

បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនៅទំនប់ដូនទ្រី អាងបាសាក់ ព្រមទាំង​អាងទឹកនិងទំនប់ស្ទាក់ទឹកមួយចំនួននៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដើម្បីខិតខំជួយសង្រ្គោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាបានទឹកប្រើប្រាស់ ហូបចុករបស់សត្វ ព្រមទាំងមនុស្សផងដែរ នៅរដូវប្រាំងខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។

ក្រៅពីការបែងចែកទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ ឯកឧត្តម បានណែនាំឱ្យរក្សាទឹកទុកសម្រាប់ត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ ដោយសារឆ្នាំនេះប្រទេសកម្ពុជាជួបប្រទះនូវបាតុភូតអែលនីញ៉ូដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង ហើយខេត្តបាត់ដំបងក៏ទទួលរងនូវបាតុភូតនេះផងដែរ។

បើតាមលោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នបរិមាណទឹកនៅក្នុងអាងស្តុកទុកទឹកទំនប់ដូនទ្រីនៅសល់ប្រមាណ៥០លានម៉ែត្រគូប ហើយមន្ទីរនឹងបន្តបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាពស្របតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

លោក ខៃ សុដា សង្កត់ធ្ងន់ថា បរិមាណទឹកនៅទំនប់ដូនទ្រីមិនអាចបែងចែកបញ្ជូនទៅស្រោចស្រពផ្ទៃដីដំណាំស្រូវដ៏ច្រើនលើសលប់ និងនៅឆ្ងាយពីប្រភពទឹកឱ្យបានគ្រប់គ្រាន់នោះទេ ខណៈទឹកមួយផ្នែកត្រូវរក្សាទុកត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ។

យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូតអែលនីញ៉ូបានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណ:បែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបង ថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំអាចប្រឈមនឹងស្ថានភាពខ្វះទឹកនិងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ។

ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រៀម ផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។ចំណែកបងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលមានតម្រូវការទឹកតិច ឬពន្យាពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ចំពោះសាធារណជនទូទៅ គួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃ និងតាមដាននូវសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នឹងបន្តតាមដានយ៉ាងជាប់លាប់នូវការវិវត្តនៃស្ថានភាពអាកាសធាតុ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm