សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ១៩ កក្កដា ដើម្បី «ដាក់ទណ្ឌកម្ម» អ៊ីរ៉ង់បន្ទាប់ពីការស្លាប់របស់យោធាអាមេរិកលើកដំបូងចាប់តាំងពីអរិភាពបើកចំហបានដុតបញ្ឆេះសង្គ្រាមមជ្ឈិមបូព៌ាឡើងវិញ។
អ៊ីរ៉ង់បានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយនិយាយថាមូលដ្ឋានទ័ពអាមេរិកពីរនៅកូវ៉ែតត្រូវបានកំណត់គោលដៅជាការឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងជាងមួយសប្តាហ៍ ដែលទីក្រុងតេអេរ៉ង់ បាននិយាយថារួមមានការវាយប្រហារលើអាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង និងស្ពាន។

កិច្ចព្រមព្រៀងបឋមក្នុងគោលបំណងបញ្ចប់សង្គ្រាមបានដួលរលំ ខណៈគូសត្រូវប្រយុទ្ធដើម្បីបំបែកភាពជាប់គាំងលើច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។

កងទ័ពអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកពីរនៅកូវ៉ែតដោយយានដ្រូន ដោយវាយប្រហារឃ្លាំងគ្រាប់រំសេវនៅជំរំ Udairi និងប្រព័ន្ធរ៉ាដា និងប្រព័ន្ធឃ្លាំមើលផ្លូវអាកាស ប៉ាទ្រីយ៉ូត (Patriot ) នៅមូលដ្ឋានទ័ពអាកាស Ali Al Salem។

ទីក្រុងតេអេរ៉ង់ក៏បានបើកការវាយប្រហារថ្មីៗនៅហ្ស៊កដានីផងដែរ ជាកន្លែងដែលបញ្ជាការកណ្តាលរបស់យោធាអាមេរិក (CENTCOM) បាននិយាយថា សមាជិកយោធាពីរនាក់ត្រូវបានសម្លាប់នៅថ្ងៃសុក្រសប្ដាហ៍មុន ខណៈពួកគេការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលផ្លោង និងយានដ្រូនរបស់អ៊ីរ៉ង់។
ការស្លាប់ទាំងនេះបាននាំឱ្យចំនួនអ្នកស្លាប់របស់យោធាអាមេរិកកើនឡើងដល់ ១៦ នាក់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយនឹងការវាយប្រហារដ៏សាហាវទៅលើគោលដៅអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២៦៕