លោក Zelenskyy ​និយាយ​ថា​ អ្នក​ជម្លៀស​ពី​រោងចក្រ​ដែក​ថែប ​Azovstal​ មាន​សុវត្ថិភាព​ទាំងអស់​

2022/05/04 09:24:05 pm        917

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យោធា​រុស្ស៊ី​នៅតែ​បន្ត​បាញ់​ផ្លោង​នៅ​រោងចក្រ Azovstal ក្នុង​ទីក្រុង Mariupol ជាមួយ​នឹង​បំណង​វាយ​លុក​រោងចក្រ​នេះ ទោះបី​ជា​មាន​កិច្ចព្រមព្រៀង​ជម្លៀស​ក៏ដោយ​។​

​លោក Zelenskyy បាន​និយាយ​ថា ​ប្រជាជន ១៥៦​នាក់​បាន​ទៅដល់​ទីក្រុង Zaporizhzhia ដែល​ភាគ​ច្រើន​ជា​ស្ត្រី ​និង​កុមារ​បាន​ចំណាយ​ពេល​ច្រើនជាង​ ២​ខែ​នៅ​ក្នុង​លេណដ្ឋាន​ក្រោម​រោងចក្រ​ដែក​។ លោក Zelenskyy និយាយ​ថា នេះ​មិន​មែន​ជា​ជ័យជម្នះ​នៅឡើយ​ទេ ហើយ​លោក​ជឿ​ថា ​វា​មាន​ឱកាស​ដើម្បី​ជួយសង្គ្រោះ​អ្នក​ដទៃ​ទៀត​របស់​យើង ​ដែល​នៅ​ជាប់​នៅ​ក្នុង​នោះ​។​ មេបញ្ជាការ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​រុស្ស៊ី​គាំទ្រ​ដោយ​រថក្រោះ​បាន​ចាប់ផ្ដើម​វាយ​លុក​រោង​ចក្រ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី ១១​គីឡូម៉ែត្រ​ការ៉េ​។ ថា​តើ​ចំនួន​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ប៉ុន្មាន​នាក់​លាក់​ខ្លួន​នៅ​ខាងក្នុង​នៅ​មិន​ច្បាស់​នោះ​ទេ ប៉ុន្តែ​រុស្ស៊ី​បាន​ដាក់​ចំនួន​ប្រមាណ ២០០០​នាក់​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​ ៥០០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​រង​របួស​។

​ឧបនាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោកស្រី Iryna Vereshchuk បាន​និយាយ​ថា ជន​ស៊ីវិល​ ២០០ ​ទៅ ៣០០​នាក់​ក៏​បន្ត​នៅ​ទី​នោះ​ដែរ​។​ ​លោក Zelenskyy បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ការប៉ុនប៉ង​ដើម្បី​ជម្លៀស​មនុស្ស​គ្រប់គ្នា​ដែល​នៅ​សល់​ក្នុង​រោងចក្រ Azovstal រួម​ទាំង​ជន​ស៊ីវិល​ និង​ទាហាន​។ នៅ​ក្នុង​សុន្ទរកថា​លោក Zelenskyy បាន​និយាយ​ថា ​រុស្ស៊ី​កំពុង​បង្ហាញ​ភាព​អស់សង្ឃឹម ​ដោយសារតែ​អ៊ុយ​ក្រែ​ន​លើស​ពី​កម្លាំង​របស់​ពួកគេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm