Madonna, BTS, Justin Bieber និង Shakira សម្តែងក្នុងកម្មវិធី Halftime Show លើកដំបូងនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក

2026/07/20 11:14:06 am        281

ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក មិនត្រឹមតែទាក់ទាញអ្នកគាំទ្របាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយរៀបចំកម្មវិធី Halftime Show ជាលើកដំបូងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗលើពិភពលោក។

តារាចម្រៀងប៉ុបជើងចាស់ Madonna បានបើកឆាកសម្តែងជាមួយបទ "Music" ដែលជាបទល្បីរបស់ខ្លួន ដោយផ្តើមច្រៀងពីផ្លូវរូងក្រោមដីរបស់កីឡដ្ឋាន New York New Jersey មុនពេលជិះរថយន្ត Buggy ចូលមកកាន់ទីលាន ដោយមានវីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo និង Ronaldinho ជាអ្នកបើកបរ។

បន្ទាប់មក ក្រុមចម្រៀង K-pop ដ៏ល្បី BTS ដែលស្លៀកពាក់ឈុតពណ៌ខ្មៅ និងក្រហម បានបន្តបង្កើនបរិយាកាសកម្សាន្តជាមួយបទ "Dynamite" ដ៏ពេញនិយម។

តារាសម្តែងអាមេរិក Jason Sudeikis និង Brendan Hunt ដែលសម្តែងជាតួគ្រូបង្វឹកក្នុងរឿងភាគទូរទស្សន៍ "Ted Lasso" បានឡើងណែនាំវត្តមានរបស់ Justin Bieber មុនពេលតារាចម្រៀងកាណាដារូបនេះ បកស្រាយបទ "Everything Hallelujah" ក្នុងទម្រង់ Acoustic ដោយបានកែប្រែឃ្លាចុងក្រោយនៃបទចម្រៀងទៅជា "World Cup Hallelujah" ដើម្បីអបអរព្រឹត្តិការណ៍នេះ។

បិទបញ្ចប់ការសម្តែង គឺជាតារាចម្រៀងកូឡុំប៊ី Shakira និងតារាចម្រៀងនីហ្សេរីយ៉ា Burna Boy ដែលបានរួមគ្នាបកស្រាយបទ "Dai Dai" ដែលជាបទចម្រៀងផ្លូវការរបស់ FIFA World Cup 2026។

ទោះជាយ៉ាងណា កម្មវិធី Halftime Show នេះ ក៏បានរងការរិះគន់ពីអ្នកគាំទ្រមួយចំនួនផងដែរ ដោយសារវាបានផ្លាស់ប្តូរទម្លាប់ប្រពៃណីរបស់ការប្រកួតបាល់ទាត់។

ការសម្តែងតន្ត្រីមានរយៈពេលប្រមាណ ១១ នាទី ប៉ុន្តែដោយសារត្រូវចំណាយពេលក្នុងការរៀបចំ និងដកឧបករណ៍សម្តែងចេញពីទីលាន បានធ្វើឱ្យការសម្រាករវាងវគ្គទីមួយរអូសបន្លាយរហូតដល់ប្រមាណ ២៧ នាទី៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
2026/07/20 11:29:16 am        1
Madonna, BTS, Justin Bieber និង Shakira សម្តែងក្នុងកម្មវិធី Halftime Show លើកដំបូងនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក
2026/07/20 11:14:06 am        1
Messi ខកខានឱកាសពង្រឹងកេរ្តិ៍ឈ្មោះជាកីឡាករឆ្នើមបំផុត ក្រោយ​អាហ្សង់ទីន​ចាញ់​អេស្ប៉ាញ​នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup
2026/07/20 10:38:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am