ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានា បាននិយាយថា ទឹកជំនន់ដ៏គំហុក និងបំណាក់ដីដែលបណ្តាលមកពីភ្លៀងមូសុងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៩ នាក់នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ១៩ ខែកក្កដា ខណៈក្រុមអាជ្ញាធរបានបង្កើនប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

មនុស្សប្រាំបីនាក់បានស្លាប់ក្នុងរដ្ឋ Nagaland ភាគឦសាន នៅជាប់នឹងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្ស ១១ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ Jammu និងរដ្ឋ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
លោក Wennyei Konyak ចៅក្រមស្រុក Mon នៃរដ្ឋ Nagaland បានប្រាប់សារព័ត៌មាន AFP ថា ពួកលោកបានរកឃើញសាកសពចំនួនបួននាក់ក្នុងចំណោមសាកសពទាំងប្រាំបី ហើយការងារជួយសង្គ្រោះកំពុងបន្ត។
លោកបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់ផ្សេងទៀតបានរងរបួស
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា NDTV បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ និង មនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងរដ្ឋ Jammu៕

