នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៦លើក សរុបចំនួន ៤៥ ៩១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣២ ៣៧០គ្រាប់ ត្រីអណ្តែងចំនួន ៥០៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕




