បេសកជនពិសេសសម្ដេចតេជោ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃទាំង ២៧វត្ត ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/07/20 02:20:44 pm        193

នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និង​ជា​បេសកជន​ពិសេស​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដោយមានសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា បានរៀបចំពិធី​ប្រគេ​ន​ទៀន​ព្រះវ​​ស្សា បច្ច័យ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដ​ល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​តាមបណ្តាវត្តទាំង ២៧ ទូទាំងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីទំនុកបម្រុង ផ្គត់ផ្គង់ និង​សម្រួល​ដល់​ជីវភាព​របស់​ព្រះភិក្ខុសង្ឃ និងសាមណេរ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស (៣ខែ) ក្នុង​ការ​សិក្សារៀនសូត្រធម៌វិន័យតាមពុទ្ធឱវាទ ដែលពិធីចូល​ព្រះវស្សា​នេះ​នឹង​ចាប់​ផ្តើម​គិត​ចាប់​ពី​ថ្ងៃ​១​រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ខាងមុខនេះ។

ដើម្បីញ៉ាំងកិច្ចកុសលនេះឱ្យកាន់តែមានភាពអធិកអធម និងបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ព្រះសង្ឃ ​លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា បានយកចិត្តទុកដាក់យ៉ាងខ្ពស់ ដោយ​បានចាត់តាំងក្រុមការងារផ្ទាល់ ចុះរៀបចំពិធីដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងនេះ យក​ទៅប្រគេនដល់គ្រប់វត្តអារាមតាមបណ្តាឃុំនីមួយៗប្រកបដោយសេចក្តីជ្រះថ្លាបំផុត។

សម្រាប់ទេយ្យវត្ថុ និងបច្ច័យដែលវត្តនីមួយៗ ក្នុងចំណោមវត្តទាំង២៧ ទទួលបានរួមមាន៖ -បច្ច័យកសាង និងទ្រទ្រង់ចង្ហាន់ ចំនួន ១.០០០.០០០ រៀល -បច្ច័យបួន ចំនួន ៥០០.០០០ រៀល -ទៀនព្រះវស្សា ចំនួន ១ គូ -សាដក ចំនួន ១ កញ្ចប់ -អង្ករផ្កាម្លិះ ចំនួន ១០០ គីឡូក្រាម -មីជាតិ ចំនួន ៣ កេស -ទឹកដោះគោខាប់ ចំនួន ១ កេសធំ -ទឹកផ្លែឈើ ២ កេស -ទឹកសុទ្ធ ២ កេស -សាច់ជ្រូកផាត់ ចំនួន ៥ គីឡូក្រាម -ប្រេងឆា ចំនួន ២ ដបធំ -គ្រឿងទេស ទឹកស៊ីអ៊ីវ ២ យួរ និងទឹកត្រី ២ យួរ -ប្រេងម៉ាស៊ូត ចំនួន ៣០ លីត្រ (សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តអារាម)។

ការចូលរួមចំណែកក្នុងវិស័យពុទ្ធចក្រនាពេលនេះ បានឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កុសល​ចេតនា​ដ៏​ឧត្តុង្គ​ឧត្តម និងសន្តានចិត្តមនុស្សធម៌របស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នក​ឧកញ៉ា គៀន ស្រីនាង ដែល​ជា​និច្ច​កាល​តែង​តែ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខុមាល​ភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើន​របស់​សង្គម​ជាតិ​ទាំង​អាណា​ចក្រ និងពុទ្ធចក្រ។ សកម្មភាពសទ្ធាជ្រះថ្លានេះ គឺជាការរួមចំណែកបន្ថែមពីលើសមិទ្ធផល និង​កិច្ច​ការងារ​អភិវឌ្ឍន៍ជាច្រើនរាប់មិនអស់ ដែលលោក​អ្នក​ឧក​ញ៉ាប​ណ្ឌិត​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​កន្លង​មក ទាំងលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ច៕

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ
2026/07/20 09:04:04 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm        1
ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
2026/07/20 05:13:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am