ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ស្រុក​សាមគ្គីមុនីជ័យ

2026/07/20 03:14:10 pm        310

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តដឹកនាំ​យុទ្ធនាការ​មនុស្ស​ធម៌យ៉ាងសកម្ម ដោយចាត់ចែងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និង​ព្យាបាល​​ជំងឺ​ទូទៅជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ​ខេត្ត​កំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ បានចុះផ្សព្វ​ផ្សាយ​អប់​រំ​សុខភាព ​វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀង​អាហារ​មាន​ជា​នំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦,៧៩៦នាក់ ស្រី ១១,៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសាធារណៈ កាត់​បន្ថយ​ការ​ចំណាយ និងនាំយក​សេវា​សុខាភិបាល​គុណភាព​ខ្ពស់​មក​កៀក​ជិត​ផ្ទះ​របស់​បង​ប្អូន​ប្រជាព​លរដ្ឋ។

ឯកឧត្តម អ៊ុក កោសា​ ប្រធានក្រុម​ការងារ​ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងប្រជាពលរដ្ឋ បាន​គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យជំនាញ និង​មាន​បទ​ពិសោធន៍​ល្អ​ៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែម​ទាំង​បាន​លះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ជាតិ​ និងមាតុភូមិរបស់យើង ដោយមិនខ្លាចពីការនឿយហត់ឡើយ។

ឆ្លៀតក្នុងឱកាស​នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំនូវការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក​ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ។ ក៏​សូម​ថ្លែង​អំណរគុណទៅដល់អាជ្ញាធរដែនដី ស្រុក ឃុំ កងកម្លាំង ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ដែលបានរួមកម្លាំងគ្នាជួយសម្របសម្រួលរៀបចំឲ្យព្រឹតិ្តការណ៍នេះ ដំណើរ​ការ​មក​ដល់​ពេល​បច្ចុប្បន្ន និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហការីទាំងអស់ នៃ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ផ្ទាល់ ដែលចាប់តាំងពីឆ្នាំ២០១២ រហូតមក​ដល់​បច្ចុប្បន្ន​នេះ ​មានអាយុកាល១៤ឆ្នាំ និងឈានទៅ១៥ឆ្នាំ គឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែន។

គួរ​បញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និង​ចូល​រួម​​ចំណែក​​ដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ដែល​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕ អត្ថបទ: រដ្ឋា

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ
2026/07/20 09:04:04 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm        1
ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
2026/07/20 05:13:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am