ក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាបង្ការភាពពិការភ្នែកសំរាប់ចក្ខុវិស័យ២០៣០

2022/05/04 09:58:55 pm        536

ភ្នំពេញ ៖ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រឹកថ្ងៃទី៤ ខែឧសភានេះ បើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រង និងបង្ការភាពពិការភ្នែកសម្រាប់ចក្ខុវិស័យ២០៣០។

សិក្ខាសាលានេះក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមរបស់លោកស្រី អាម៉ាន់ដា ដេវីស ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក និងលោកវេជ្ជបណ្ឌិត ហ្វាប្រ៊ីហ្ស៊ីយ៉ូ ទីប្រឹក្សាអ្នកគ្រប់គ្រង នៃជំងឺមិនឆ្លង អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានឲ្យដឹងថា សិក្ខាសាលានាព្រឹកនេះ មានគោលដៅប្រមូលផ្តុំភាគីដែលពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា រួបរួមគ្នា និងប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវក្របខ័ណ្ឌ និងយុទ្ធសាស្រ្តសកល បង្កើតចេញជាបរិបទយុទ្ធវិធីស្របតាមស្ថានភាពសុខភាពភ្នែកនៅកម្ពុជានាពេលបច្ចុប្បន្ន និងធ្វើឲ្យមានការឯកភាពគ្នាលើមហិច្ឆិតា សម្រាប់ការអនុវត្តយុទ្ធសាស្រ្តចក្ខុវិស័យ២០៣០ និងមានភាពសម្រុងគ្នាលើជំហានជាក់ស្តែង និងការកំណត់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាល។ ជាពិសេសការចូលទៅប្រើប្រាស់សេវាថែទាំ សុខភាពភ្នែក ក៏មានការកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។ ជាលទ្ធផលអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី១,២% ក្នុងឆ្នាំ១៩៩៥ មក០,៣៨% ក្នុងឆ្នាំ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ២០១៩។ ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈ និងជំងឺខ្វាក់មាន់ដែលបណ្តាលមកពីកង្វះជីវជាតិអា ត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការសុខភាពភ្នែកមានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្រ្តជាតិលើកទី៣ សម្រាប់ការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម០,៣៥% នៅឆ្នាំ២០៣០ ហើយយុទ្ធសាស្រ្តជាតិនេះ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក ហើយក៏ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm