ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្ស ចូលរួមដាំកូនដើម្បីបង្កើតបរិស្ថានបៃតង

2026/07/20 11:01:44 pm        34

ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដែលនេះជា ការបង្ហាញនូវសកម្មភាពដ៏មានតម្លៃ នឹងក្លាយជានិមិត្តរូប នៃការចូលរួមចំណែកក្នុងការកសាងបរិស្ថានបៃតង ជាមួយនឹងការអប់រំកាន់តែ ប្រសើរ សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត។

លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ លើកឡើងក្នុងពិធីអបអរសាទរទិវាដាំដើមឈើ នៅវិទ្យាល័យ ជា ចាន់តូ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា ពិធី "រុក្ខទិវា” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះ រាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងជួយឱ្យបរិស្ថាន និងអាកាសធាតុមានផលល្អចំពោះភពផែនដី និង មនុស្សជាតិ ដែលពិធីនេះត្រូវបានបន្តប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ដើម្បីជំរុញឱ្យប្រជាពលរដ្ឋយល់ដឹង ពីសារៈសំខាន់ និងផលប្រយោជន៍ ក៏ដូចជាបណ្ដុះគំនិត ស្មារតីស្រឡាញ់ព្រៃឈើ និងបរិស្ថានផងដែរ។

លោកជំទាវ បន្តថា ជាក់ស្តែងការចូលរួមដំាកូនឈើរពីអាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនាពេលនេះ បានបង្ហាញ នូវសកម្មភាពដ៏មានតម្លៃ នៃការដាំកូនឈើរួមគ្នា មានន័យថា យើងបានបង្កើនលើកិច្ចការការពារ ថែរក្សា និងអភិរក្ស ដល់សោភ័ណ្ឌ ភាព ក៏ដូចជាបរិស្ថានបៃតង ក្នុងបរិវេណវិទ្យាល័យ ជា ចាន់តូ ដែលកំពុងសាងសង់ឡើង, នេះក៏ជាសកម្មភាពដ៏មានសារៈសំខាន់ ក្នុង ការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់ជាម្លប់ដល់សិស្សានុសិស្ស អាចអង្គុយរៀនសូត្រនៅក្រៅម៉ោងសិក្សា សក្ដិសមសម្រាប់ការសិក្សាប្រកបដោយសុខុមាលភាព និងពោរពេញដោយភាពរស់រវើករបស់ សិស្សានុសិស្សទាំងអស់ ដែលនឹងត្រៀមចូលសិក្សាក្នុងអំឡុងខែកញ្ញាខាងមុខ។

លោកជំទាវ ក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែទាំកូនឈើរទាំងនោះឱ្យបានល្អ និងបានសង្កត់ ធ្ងន់ថា ដើមឈើមួយលូតលាស់បានល្អ មិនត្រឹមតែត្រូវការដីដែលមានជីវជាតិ ទឹកស្អាត និងពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ ឱ្យអ្នកថែទាំមានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ ទើបដើមឈើទាំងនោះអាចរីកធំធាត់បាន។

បន្ទាប់ពីដាំកូនឈើរួច, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញទៅពិនិត្យមើលអគារ និងសំណង់ផ្សេងៗនៅក្នុងវិទ្យាល័យ ជា ចាន់តូ ដែលបាននិងកំពុងសាងសង់ ដោយតាមរយៈវិទ្យាល័យមួយនេះ នឹងផ្តល់ជូននូវកម្មវិធី សិក្សាដែលសម្បូរបែបដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងគុណតម្លៃក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm