សេដ្ឋកិច្ចប៉ាឡេស្ទីន កំពុងជួបការលំបាក ខណៈធនគារនៅតំបន់វេសបែងឈប់ទទួលយកក្រដាសប្រាក់ និងកាក់

2026/07/20 11:04:59 pm        57

អតិថិជននៅស្ថានីយប្រេងឥន្ធនៈម្នាក់ បានដកក្រដាសប្រាក់មួយបាច់ចេញមក ដើម្បីបង់ថ្លៃចាក់ប្រេងពេញធុង។ បុគ្គលិកបង់ប្រាក់បានបដិសេធមិនទទួលលុយនោះ ដោយពន្យល់ថា ធនាគាររបស់ស្ថានីយនេះ បានឈប់ទទួលយកក្រដាសប្រាក់ និងកាក់សម្រាប់ដាក់ចូលគណនី ដោយសារព្រោះធនាគារនេះ មានសាច់ប្រាក់ច្រើនលើសលប់រួចទៅហើយ។

នៅតាមទីកន្លែងភាគច្រើន សាច់ប្រាក់គឺជារឿងសំខាន់បំផុត។ ប៉ុន្តែនៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ការមានសាច់ប្រាក់ច្រើនពេក កំពុងធ្វើឲ្យប្រព័ន្ធរស់នៅប្រចាំថ្ងៃជាប់ គាំង។ ប្រព័ន្ធធនាគារប៉ាឡេស្ទីនមានប្រាក់សេកែលអ៊ីស្រាអែល (Israeli shekels) ច្រើនជាងសមត្ថភាពដែលខ្លួនអាចគ្រប់គ្រងបាន។ ជាលទ្ធផល ក្រដាសប្រាក់ គឺកាន់តែពិបាកសម្រាប់ប្រជាពលរដ្ឋ ក្នុងការចំណាយ និងសម្រាប់អាជីវកម្ម ក្នុងការដាក់ចូលគណនីធនាគាររបស់ពួកគេ។

សាច់ប្រាក់ច្រើនលើសលប់នេះ កើតចេញពីជម្លោះរវាងធនាគារកណ្ដាលអ៊ីស្រាអែល (Bank of Israel) និងអាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន ដែលជាអ្នកត្រួតពិនិត្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែលបានកំណត់បរិមាណរូបិយប័ណ្ណជាក់ស្តែង (សាច់ប្រាក់ក្រដាស និងកាក់) ដែលខ្លួនទទួលយកត្រឡប់ពីតំបន់វេសបែង។ មន្ត្រីប៉ាឡេស្ទីននិយាយថា កម្រិតកំណត់នេះ មិនបានកើនតាមការរីកចម្រើនសេដ្ឋកិច្ចទេ ហើយជាវិធានការមួយដែលត្រូវបានប្រើ ដើម្បីរក្សាតំបន់នេះឲ្យស្ថិតក្នុងស្ថានភាពវិបត្តិ សេដ្ឋកិច្ច។

មិនដូចនៅតំបន់ហ្កាហ្សា ជាកន្លែងដែលការបិទផ្លូវស្ទើរតែទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំ បានបណ្តាលឲ្យមានការខ្វះខាតសាច់ប្រាក់ ធនាគារនានានៅតំបន់វេសបែង កំពុងអស់កន្លែងសុវត្ថិភាពសម្រាប់រក្សាទុកសាច់ប្រាក់សេកែលដ៏ច្រើនលើសលប់។ ដោយសារធនាគារអ៊ីស្រាអែលបដិសេធមិនទទួលយកក្រដាសប្រាក់ និងកាក់បន្ថែមទៀត ធនាគារពាណិជ្ជកម្មមិនអាចប្តូរប្រាក់ទៅជាសមតុល្យអេឡិចត្រូនិកដើម្បីបង់ប្រាក់ឲ្យអ្នកផ្គត់ផ្គង់ ឬដំណើរការផ្ទេរប្រាក់ក្នុងនាមអតិថិជនរបស់ពួកគេបានទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm