អភិបាលក្រុងនៃរដ្ឋធានីរុស្ស៊ីបាននិយាយនៅពីថ្ងៃចន្ទនេះ យានដ្រូនជាង ៤០០គ្រឿង បានកំណត់គោលដៅលើតំបន់មូស្គូ ពេញមួយយប់ ដោយបន្ថែមថា ភាគច្រើននៃពួកវា ត្រូវបានស្ទាក់ចាប់។
លោក Sergei Sobyanin បានសរសេរនៅលើវេទិកា MAX ដែលគាំទ្រដោយរដ្ឋថា៖«ចាប់ពីម៉ោង ៨:៣០ យប់ (ម៉ោង ១៧:៣០ ម៉ោងសកល) រហូតដល់ម៉ោង ៥:០០ ព្រឹក យានដ្រូនរបស់សត្រូវជាង ៤០០ គ្រឿង កំពុងហោះហើរក្នុងទិសដៅនៃតំបន់មូស្គូ។ ភាគច្រើនត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសនៅចម្ងាយឆ្ងាយ មុនពេលទៅដល់គោលដៅ។ ដ្រូនចំនួន ៨៥គ្រឿង ត្រូវបានបំផ្លាញចោល នៅពេលចូលទៅជិតទីក្រុងមូស្គូ»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងគីវបានបង្កើនការវាយប្រហាររបស់ខ្លួនលើទឹកដីរុស្ស៊ី ដោយពណ៌នាថាវា ជាការសងសឹកចំពោះការវាយលុកដ៏ខ្លាំងក្លាជាង ៤ឆ្នាំ ប្រឆាំងនឹងទឹកដីរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ដាច់ដោយឡែកពីគ្នានៅថ្ងៃចន្ទនេះថា មនុស្ស៦នាក់ ក្នុងនោះមានជនបរទេសបីនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររបួសពីការផ្ទុះនៅក្នុងតំបន់មូស្គូ៕

