ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផលិតផលមនុស្សយន្តរាងដូចមនុស្សរបស់ចិន មានចំនួនលើសពីពាក់កណ្តាលនៃចំនួនសរុបទូទាំងពិភពលោក ខណៈឧស្សាហកម្មមនុស្សយន្តឆ្លាតវៃរបស់ប្រទេសនេះ កំពុងពន្លឿនការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យមនុស្សយន្តឆ្លាតវៃ មនុស្សយន្តជើង ៤ ដែលផលិតដោយប្រទេសចិន មានចំណែកជិត ៧០ ភាគរយនៃការលក់ទូទាំងពិភពលោក។ ជាមួយគ្នានេះ ចិនបានអភិវឌ្ឍម៉ូដែលមនុស្សយន្តរាងដូចមនុស្ស (ផលិតផលពេញលេញ) ច្រើនជាង ៤០០ ម៉ូដែល ដែលលើសពីពាក់កណ្តាលនៃចំនួនសរុបទូទាំងពិភពលោក។
ក្រៅពីវិស័យមនុស្សយន្ត ឧស្សាហកម្មចិនមួយចំនួនទៀតដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ក៏បានពន្លឿនការរីកចម្រើនរបស់ខ្លួនផងដែរ។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ សហគ្រាសធំៗជាច្រើន បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយអត្រាលើស ៣០%។ លើសពីនេះ ម៉ូដែល AI ខ្នាតធំដែលបើកចំហប្រភពកូដ ក៏ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយមានការទាញយកសរុបលើសពី ១០ ពាន់លានដង នៅទូទាំងពិភពលោក៕
