ក្រុមហេសបូឡាបានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាយុទ្ធជន ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាថ្មីៗ ជាមួយអ៊ីស្រាអែល នៅទីក្រុង Majdal Selm ភាគខាងត្បូងប្រទេសលីបង់។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មិនបានបង្ហាញពីចំនួនយុទ្ធជនដែលខ្លួនបានបាត់បង់នៅក្នុងសង្គ្រាមចុងក្រោយនេះទេ។
ប៉ុន្តែខ្លួនបានរៀបចំពិធីបុណ្យសពជាច្រើនក្នុងអំឡុងពេលស្ងប់ស្ងាត់នៃការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ដែលបានកើតឡើង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅថ្ងៃទី ១៧ ខែមិថុនា។
នៅក្នុងភូមិដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ក្រុមហេសបូឡាបានបញ្ចុះសពមនុស្ស ៤៤នាក់ ក្នុងនោះយុទ្ធជន ៣៩នាក់ និងជនស៊ីវិល ៤នាក់ ត្រូវបានគេនិយាយថា ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល និងបុរសម្នាក់ ដែលបានស្លាប់ដោយសារជំងឺរបស់ខ្លួន៕
