មនុស្សរាប់សិបនាក់ ត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីនាវាចម្លងដឹកមនុស្ស ១៣៣ នាក់លិចនៅឆ្នេរសមុទ្រ ហ្គីយ៉ាណា (Guyana) កាលពីយប់ថ្ងៃសៅរ៍ ១៨ កក្កដា ដោយក្រុមអាជ្ញាធរបានបង្ហាញថា បញ្ជីអ្នកដំណើរមិនត្រឹមត្រូវ និងការប្រើប្រាស់គ្រឿងញៀនដោយក្រុមនាវិកអាចរួមចំណែកដល់ស្ថានភាពនេះ។
គ្មានអ្នករស់រានមានជីវិតត្រូវបានរកឃើញទេចាប់តាំងពីរសៀលថ្ងៃអាទិត្យ ១៩ កក្កដា នៅពេលដែលក្រុមអាជ្ញាធរហ្គីយ៉ាណា បានប្រកាសថា ពួកគេបានជួយសង្គ្រោះមនុស្ស ៦៧ នាក់ រួមទាំងកុមារ ១៥ នាក់។
លោក Mark Phillips នាយករដ្ឋមន្ត្រី ហ្គីយ៉ាណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងកាលពីថ្ងៃអាទិត្យថា នៅម៉ោងប្រហែល ១១ យប់ ប៉មត្រួតពិនិត្យ Timehri បានទទួលសញ្ញាអាសន្នពីនាវា។ ក្នុងពេលជាមួយគ្នានេះ សារសំឡេងក៏ត្រូវបានទទួលពីបុគ្គលជាច្រើននាក់នៅលើនាវាដែលហាក់ដូចជាស្ថិតក្នុងស្ថានភាពអាសន្នផងដែរ។
លោក Bishop Juan Edghill រដ្ឋមន្ត្រីក្រសួងសាធារណការ បាននិយាយថា ការឆ្លើយតបដំបូងត្រូវបានរារាំងដោយភាពងងឹត និងកង្វះនាវាមានម៉ាស៊ីនស្កេនដែលអាចស្វែងរកអ្នករស់រានមានជីវិត ដោយធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពឹងផ្អែកលើការមើលឃើញនឹងភ្នែក និងសំឡេង។
ក្រុមអាជ្ញាធរក៏បានពង្រីកតំបន់ស្វែងរកដល់ ១.០៤០ គីឡូម៉ែត្រក្រឡា ពី ៤០០ គីឡូម៉ែត្រក្រឡាផងដែរ៕

