ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក បាននាំយកទៀនព្រះវស្សាចំនួន ១២២ គូ និងព្រមទាំងបច្ច័យចំនួន ១៨ លានរៀល វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តចំនួន ៦៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកជំទាវបណ្ឌិត ជាសិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងព្រមទាំង បច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកជំទាវបណ្ឌិត និងមហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ និងទៅប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានពាំនាំ ការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ ក៏ដូចជាលោកយាយ លោកតា ចាស់ ព្រឹទ្ធាចារ្យ តាមវត្តអារាមទូទាំងស្រុក ដោយសេចក្ដីគោរព និងនឹករលឹកបំផុត។
លោកជំទាវបណ្ឌិត បន្តថា ចំពោះការនាំយកទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេននាពេលនេះ គឺជាការបង្ហាញពីស្មារតី រួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរ ព្រមទាំងជួយទ្រទ្រង់ដល់ ជីវភាពព្រះសង្ឃសាមណេរ ក្នុងអំឡុងពេលគង់ចាំព្រះវស្សា អស់រយៈពេល៣ខែ តាមបែបបទព្រះធម៌វិន័យ។ តាមរយៈបុណ្យកុសល នេះ លោកជំទាវបណ្ឌិតបានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដាន បានចែកឋានកាន់លោកខាងមុខ និង មួយចំណែកទៀត ក៏បានឧទ្ទិសជូនចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត និងបួងសួង ដល់វត្ថុសក្កិសិទ្ធិក្នុងលោក សូមជួយតាមឃុំគ្រងការពារដល់វរៈយុទ្ធជនការពារព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាស ត្រូវគ្រប់ទិសទីផងដែរ។ ។
សូមបញ្ជាក់ថា ចំពោះទៀនព្រះវស្សា និងបច្ច័យដែលបានវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុករួមមាន៖ បច្ច័យចំនួន ១៨ លានរៀល និងទៀនវស្សាចំនួន ១២២គូ, អង្ក ១៧៩បាវ, ទឹកបរិសុទ្ធ ចំនួន ១៣២កេស, ទឹកក្រូចចំនួន ១៣២កេស, មីជាតិ ១៣២កេស, ត្រីខចំនួន ១៣២យួ, ទឹកស៊ីអ៊ីវចំនួន ១៣២យួ, ទឹកត្រីចំនួន ១៣២យួ, អំបិល ១ ៣១០ គីឡូក្រាម, ស្ករសចំនួន ១២៥បាវ, ទឹកដោះគោខាប់ចំនួន ៧៣កេស និងស្លាដកចំនួន ៦៦៕
អត្ថបទ៖ សុន រ៉ាឌី





