រុស្ស៊ី​បន្ត​វាយ​លុក​លើ​រោងចក្រ​ដែក​ថែប Azovstal ក្នុង​ទីក្រុង Mariupol

2022/05/04 10:18:05 pm        2.9 K

​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​បន្ត​ការវាយប្រហារ​លើ​រោងចក្រ​ដែក Azovstal ដែល​ត្រូវ​បាន​គេ​គិត​ថា ​ជាទី​តាំង​ចុងក្រោយ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​ឡោមព័ទ្ធ Mariupol បន្ទាប់ពី​ជន​ស៊ីវិល​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​នោះ​។ ​

​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​ថា កងកម្លាំង​រុស្ស៊ី​បាន​ចាប់ផ្ដើម​វាយលុក​ទីតាំង​ដែល​រួម​មាន​ទាំង​នៅផ្លូវ​រូង​ក្រោម​ដី និង​លេណដ្ឋាន​ក្រោម​ដី​។​ ​ការ​វាយ​លុក​បាន​កើត​ឡើង ខណៈ​ក្បួន​រថយន្ត​ដឹក​ជន​ស៊ីវិល​រាប់​សិប​នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ បាន​ទៅ​ដល់​ទី​សុវត្ថិភាព​នៃ​ទីក្រុង​ដែល​គ្រប់​គ្រង​ដោយ​អ៊ុយ​ក្រែ​ន​។ អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ សម្រាប់​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ បុរស ស្ត្រី កុមារ និង​មនុស្ស​ចាស់​ចំនួន ១០១​នាក់​បាន​ចាក​ចេញពី​រោងចក្រ​ដែក ​Azovstal​។

​យោធា​រុស្ស៊ី​បាន​និយាយ​ថា អ្នក​ជម្លៀស​មួយ​ចំនួន​បាន​ជ្រើសរើស​ទីកន្លែង​ស្នាក់នៅ​ ក្នុង​តំបន់​ដែលកាន់កាប់​ដោយ​ក្រុម​ផ្តាច់​ខ្លួន​គាំទ្រ​ទីក្រុង​មូស្គូ​។​ អតីត​កម្មករ​រោងចក្រ​ដែក Azovstal ម្នាក់​ដែល​បាន​ចំណាយ​ពេល​ជិត ២​ខែ​នៅ​ក្នុង​លេណដ្ឋាន​រោង​ចក្រ​ជាមួយ​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ក្រុង Bezymenne នៅ​ផ្នែក​គ្រប់គ្រង​ដោយ​ប្រទេស​រុស្ស៊ី​។ លោក​បាន​អះ​អាង​ថា ​ការ​ប្រយុទ្ធ​គ្នា​កំពុង​កើតមាន​ស្ទើរតែ​គ្រប់ពេលវេលា ហើយ​ផ្លូវ​ចេញពី​លេណដ្ឋាន​ត្រូវ​បាន​រារាំង​ដោយ​ការ​បាញ់​ផ្លោង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm