ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនពីរនាក់ នៅពេលដែលក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល បានវាយប្រហារភូមិមួយ នៅក្នុងតំបន់ វេសបែង (West Bank) ពេញមួយយប់។
យោធាបាននិយាយថា កងទ័ពរបស់ខ្លួន បានបើកការបាញ់ប្រហារ បន្ទាប់ពីប្រជាជនប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើពួកគេ។
ក្រសួងដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បានកំណត់អត្តសញ្ញាណអ្នកទាំងពីរថា ជា Odeh Abdul Rahim Odeh Farakhna អាយុ ៥៣ឆ្នាំ និង Ahmad Adel Rashid Abu Mkhou អាយុ ២៦ ឆ្នាំ។
ក្រសួងបានបន្ថែមថា៖«ពួកគេត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Deir Jarir»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា ក្រុមរបស់ខ្លួន បានជម្លៀសមនុស្សម្នាក់ទៀតដែលរងរបួស អំឡុងពេលវាយប្រហារដោយអ្នកតាំងលំនៅឋាន លើទីក្រុងនេះ នាយប់ថ្ងៃអាទិត្យ៕

