សារព័ត៌មាន Washington Post បានអះអាងដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូបថា អាមេរិកកំពុងត្រៀមសម្រាប់សង្គ្រាមកាន់តែទូលំទូលាយប្រឆាំងនឹងអ៊ីរ៉ង់។

លោកប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃចន្ទ២០កក្កដាសប្ដាហ៍នេះថា អ៊ីរ៉ង់នឹងសងរាប់ដងមិនអស់ចំពោះការស្លាប់រាល់ទាហានអាមេរិក ។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃអាទិត្យថា ទាហានអាមេរិកម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយសាកសពរបស់ទាហានម្នាក់ទៀតត្រូវបានគេរកឃើញនៅកន្លែងនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសហ្ស៊កដានី។
យោងតាមរបាយការណ៍ ដោយមានវាយប្រហារតបតគ្នាជាបន្តបន្ទាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចំនួនទាហានអាមេរិកដែលត្រូវបានសម្លាប់ចាប់តាំងពីការបន្តការប៉ះទង្គិចគ្នាថ្មីៗនេះ បានឈានដល់យ៉ាងហោចណាស់បីនាក់ និងអាចបួននាក់។
ដោយសំដៅទៅលើបញ្ហានេះ សារព័ត៌មាន Washington Post បានបន្ថែម ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិកកំពុងមានគម្រោងធ្វើសង្គ្រាមកាន់តែទូលំទូលាយប្រឆាំងនឹងអ៊ីរ៉ង់។
មន្ត្រីរូបនេះក៏បានប្រកាសផងដែរថា មន្ទីរបញ្ចកោណកំពុងបង្កើនចំនួនយន្តហោះយោធាអាមេរិកនៅក្នុងតំបន់ ដើម្បីជំរុញសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ជាចំណាត់ការមួយដែលអាចបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនជម្លោះជាមួយអ៊ីរ៉ង៕

