ស្ថានទូតអង់គ្លេស ប្ដេជ្ញាចិត្តខ្ពស់បន្តសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា

2022/05/04 11:45:00 pm        1.2 K

ភ្នំពេញ៖ លោកជំទាវ Tina REDSHAW ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តសហការជិតស្និទ្ធជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីពិភាក្សាលើការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលនាពេលអនាគតផង។

លោកជំទាវ Tina REDSHAW ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៤ ខែឧសភា បានទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​និងការងារបណ្តុះបណ្តាល​កងកម្លាំងនគរបាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម សេង ផល្លី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ​ដ៏ល្អរវាង​ប្រទេសអង់គ្លេស​និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការល្អរវាងនគរបាលអង់គ្លេស និង​បណ្ឌិត្យសភានគរបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភា​នគរបាលកម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ ដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់រាជ​រដ្ឋា​ភិបាល​កម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ គ្រូ​នគរបាលជាតិ និងមន្ត្រីទាំងអស់របស់​បណ្ឌិត្យសភា ​ព្រមទាំងការជួយ​ឧបត្ថម្ភ​ពី​សប្បុរសជននានាផងដែរ។

ក្រោយពីបានពិភាក្សាការងារ លោកជំទាវឯកអគ្គរាជទូត​ បានអញ្ជើញធ្វើដំណើរទស្សនាដោយផ្ទាល់​នូវ​សមិទ្ធផលនានា ​និងទីតាំង ហ្វឹកហាត់​នានាក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដោយបាន​សម្តែងសេចក្តីសប្បាយរីករាយ ​និង​ថ្លែងកោតសរសើរចំពោះការដឹកនាំ​គ្រប់គ្រង និងលើក​កម្ពស់​គុណភាព​នៃការបណ្តុះបណ្តាលកងកម្លាំងនគរបាល៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm