ព្យុះដែលបានបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសឈីលីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១០ នាក់ និងបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋានជាង១.០០០ខ្នង ដែលជំរុញឱ្យរដ្ឋាភិបាលប្រកាសគ្រាអាសន្នកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ភ្លៀងបានវាយប្រហារតំបន់រាំងស្ងួតភាគខាងជើងនៃទីក្រុងកំពង់ផែ Coquimbo និងតំបន់វាលខ្សាច់ Atacama ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ជាកន្លែងដែលកម្រិតទឹកភ្លៀងខ្លាំងបែបនេះគឺខុសពីធម្មតាខ្លាំង ។កងទ័ពបានជម្លៀសប្រជាពលរដ្ឋពីតំបន់នានាដែលរងផលប៉ះពាល់។
យោងតាមតួលេខផ្លូវការ មនុស្ស១០នាក់បានស្លាប់ និងលំនៅឋានជាង១.១០០ ខ្នងត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែអាកាសធាតុអាក្រក់។
ដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងរបានជំរុញឱ្យលោកប្រធានាធិបតី Jose Antonio Kast ប្រកាសអាសន្នក្នុងតំបន់ដែលរងផលប៉ះពាល់កាលពីថ្ងៃចន្ទ ។
វិធានការនេះអនុញ្ញាតឱ្យរដ្ឋាភិបាលដាក់ពង្រាយយោធា រឹតត្បិតសេរីភាពនៃការធ្វើដំណើរ និងចល័តជំនួយយ៉ាងឆាប់រហ័ស។
ទឹកក្នុងទន្លេដែលហក់ឡើងខ្ពស់ បានបិទផ្លូវ និងកាត់ផ្ដាច់សហគមន៍ដាច់ស្រយាលនានា ខណៈល្បប់ និងការដាច់ចរន្តអគ្គិសនី បានរំខានដល់ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង Coquimbo៕

