ពួកឧទ្ទាមហ៊ូទីនៅយេម៉ែន បានប្រកាសពីការហាមឃាត់ផ្លូវសមុទ្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ដែលបង្កើនសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈក្រុមឧទ្ទាមបានគំរាមកំហែងដល់សមត្ថភាពរបស់ក្រុមហ៊ុននាំចេញប្រេងកំពូលក្នុងការឆ្លងកាត់ច្រកសមុទ្រ Hormuz។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនបាននិយាយថាតើខ្លួនមានផែនការដាក់បម្រាមដោយរបៀបណានោះទេ ដែលការប្រកាសធ្វើឡើងខណៈអ៊ីរ៉ង់បាននិយាយថាខ្លួនបានត្រឡប់ទៅរក «សង្គ្រាមទ្រង់ទ្រាយធំ» ជាមួយសហរដ្ឋអាមេរិកវិញ ហើយធ្វើឡើងខណៈទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងច្រកសមុទ្រ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាមហ៊ូទី បានប្រយុទ្ធតគ្នាកាលពីសប្តាហ៍មុនជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដោយគំរាមកំហែងដល់បទឈប់បាញ់ឆ្នាំ២០២២ ដែលនៅតែបន្តទោះបីជាផុតកំណត់ក៏ដោយ។ ការបិទផ្លូវសមុទ្ររបស់ក្រុមឧទ្ទាមហ៊ូទី ប្រសិនបើត្រូវបានអនុវត្ត វាអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាន់តែតានតឹងដោយកាត់ផ្តាច់ការចូលទៅកាន់កំពង់ផែសមុទ្រក្រហមរបស់ខ្លួន ដែលមានសារៈសំខាន់សម្រាប់ការនាំចេញប្រេង ខណៈការប្រយុទ្ធគ្នាជាថ្មីកំណត់គោលដៅលើការឆ្លងកាត់ច្រកសមុទ្រ Hormuz។
ការបិទផ្លូវទឹកនេះ ក៏ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសកលដែលពឹងផ្អែកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលផលិតប្រេងឆៅជាង១០លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ការនាំចូលថាមពល។