កម្ពុជា ធ្វើដំណើរដល់ឥណ្ឌូនេស៊ី ទាំងកណ្ដាលរាត្រី ដើម្បីប្រជែងពាន SEA V.Cup ជើងទី២

2026/07/21 11:35:28 am        353

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​សុវត្ថិភាព​ហើយ កាលពីវេលាម៉ោង ១៖១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែ​កក្កដា​នេះ ​ដើម្បីបន្ដបេសកកម្មការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជើង​ទី​២ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ក្លាយជាជើងឯកលើកដំបូង ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៅប្រទេសហ្វីលីពីន។

សម្រាប់​ការប្រកួតជើងទី២ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ ខណៈ​រូប​មន្ដ​ប្រកួត ក៏មិនខុសកាលពីជើងទី១ ដែរ ដោយក្នុងចំណោមបេក្ខភាព ៦ក្រុម ត្រូវបែងចែកជា ២​ពូល ក្នុងនោះកម្ពុជា ស្ថិតនៅពូលA ជាមួយឥណ្ដូនេស៊ី និងហ្វីលីពីន ដដែល គ្រា​ដែល​ពូល​B ​គឺមា​នក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងថៃ ដើម្បីធ្វើការ​ប្រកួត​ប្រជែង​ស្វែង​រក​ក្រុម​លេខ​១ ​និង​លេខ២ ក្នុងពូលឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក។

ចំពោះកម្មវិធីប្រកួតក្នុងពូលរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួត​បើក​ឆាក​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែកក្កដា មុនជំនួបបញ្ចប់​ពូល​A ​ទល់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នាថ្ងៃទី២៣ ខែកក្កដា នាវេលាម់ោង ៧យប់ដូចគ្នា។ រីឯ​ការ​ប្រកួត​ពូល​B ​វិញ​ ក៏នឹងមានការប្រកួតរៀងរាល់ថ្ងៃជាមួយគ្នាដែរ តែត្រូវចាប់ផ្ដើមមុននាវេលាម៉ោង ៣៖៣០​នាទី​រសៀល។​

សូមរំឮកថា កាលពីជើងទី១ ក្រុមបាល់ទះកម្ពុជា បានគ្រងជើងឯកពានរង្វាន់ SEA V.Cup ​ឆ្នាំ​២០២៦​ នៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទះក្នុងតំបន់ ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូតមានប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ និងអ្នកគាំទ្រក្នុងតំបន់មួយចំនួន ចាត់​ទុក​កម្ពុជាជាស្ដេច​បាល់​ទះ​ថ្មី​ប្រចាំតំបន់អាស៊ានទៀតផង ក្រោយកម្ពុជា បានយកឈ្នះក្រុមខ្លាំងៗ ទាំង​ថៃ និងឥណ្ឌូនេស៊ី ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រថ្មីដណ្ដើមពានជូនជាតិមាតុភូមិ។

ក្រោយ​ចំណាយពេល ២រដូវកាល ដើម្បីសាងភាពភ្ញាក់ផ្អើលនេះ កម្ពុជានៅសល់កំណត់​ត្រា​ដ៏អស្ចារ្យ​មួយ​ទៀត ដែលកំពុងរង់ចាំ គឺដំណើរឆ្ពោះទៅប្រជែងជើងឯក ក្នុងការប្រកួត SEA V.Cup ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងសប្ដាហ៍នេះ ដើម្បីក្លាយជាជើងឯក ទាំងជើងទី១ និង​ជើង​ទី​២ ដ្បិតកំណត់ត្រានេះ ឥណ្ឌូនេស៊ី និងថៃ ធ្លាប់ធ្វើបានរួចមកហើយ កាលពីឆ្នាំ២០២៣ និង​ឆ្នាំ​២០២៤​។ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជា នឹងបន្ដផ្ដល់ការគាំទ្រ និងលើក​ទឹក​ចិត្ត​ពី​ចម្ងាយដល់ប្រតិភូកីឡាបាល់ទះកម្ពុជា ដើម្បីអាចឈាន​ទៅ​សម្រេច​គោល​ដៅ​ដ៏​អស្ចារ្យ​នេះ​បន្ថែម​ទៀត៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm        1
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm        1
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
2026/07/22 12:41:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់

2026/07/22 04:07:10 pm
​បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm
​«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 04:04:19 pm
​លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់
2026/07/22 04:03:52 pm
​ក្រុមសកម្មជនប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងម៉ានីល
2026/07/22 04:01:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am