យោងតាមសហរដ្ឋអាមេរិកបានឲ្យដឹងថា កងទ័ពលីបង់នឹងទទួលបន្ទុកសន្តិសុខនៅក្នុងភូមិ «តំបន់សាកល្បង» ចំនួនបីនៅភាគខាងត្បូងប្រទេសលីបង់។ ភូមិ Froun, Srifa និងភូមិ Zawtar al-Gharbiya កាលពីថ្ងៃចន្ទ ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ជាតំបន់ដំបូងដែលនឹងសាកល្បងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ក្រោមផែនការនេះ យោធាអ៊ីស្រាអែលនឹងដកកងទ័ពថយជាដំណាក់កាលពីទីតាំងដែលខ្លួនកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់។ បន្ទាប់មក យោធាលីបង់នឹងទទួលបន្ទុកការរៀបចំសន្តិសុខ និងត្រួតពិនិត្យការរំសាយអាវុធរបស់ក្រុមប្រដាប់អាវុធហេសបូឡា។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ព្រឹត្តិការណ៍សំខាន់នេះគឺជាលទ្ធផលផ្ទាល់នៃការពិភាក្សាកាលពីសប្តាហ៍មុនរវាងអ៊ីស្រាអែល និងលីបង់នៅទីក្រុងរ៉ូម»។ ក្រសួងនិយាយបន្ថែមថា សហរដ្ឋអាមេរិក «នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរដើម្បីអនុវត្តក្របខ័ណ្ឌនេះរហូតដល់បញ្ចប់ដោយជោគជ័យ»។
អ៊ីស្រាអែលបានបញ្ជាក់ថា កម្មវិធីសាកល្បងបានចាប់ផ្តើមហើយ ដោយយោធារបស់ខ្លួននិយាយថា កំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងលីបង់លើការអនុវត្ត។ លីបង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានព្រមព្រៀងលើក្របខ័ណ្ឌនេះនៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីការចរចាផ្ទាល់ចំនួន៦ជុំ។ ទោះជាយ៉ាងណា អ៊ីស្រាអែលនៅតែបន្តវាយប្រហារនៅក្នុងប្រទេសលីបង់ ខណៈក្រុមហេសបូឡា បាញ់រ៉ូកែតចូលទៅភាគខាងជើងអ៊ីស្រាអែល។
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយទាមទារឱ្យអ៊ីស្រាអែលគាំទ្រពីសហរដ្ឋអាមេរិក ត្រូវតែចាកចេញពីប្រទេសលីបង់ដោយគ្មានលក្ខខណ្ឌ។