បាតុកររាប់រយនាក់បានទៅប្រមូលផ្តុំគ្នានៅទីក្រុងគីវភាគកណ្តាលកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា សម្រាប់ការតវ៉ាថ្ងៃទីប្រាំ ជុំវិញការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mykhailo Fedorov ដោយជំរុញប្រធានាធិបតី លោក Volodymyr Zelenskyy ឲ្យលោក Fedorov ចូលកាន់តំណែងវិញ និងផ្លាស់ប្តូរថ្នាក់ដឹកនាំយោធា។

ក្រុមបាតុករបានគ្រវីទង់ជាតិអ៊ុយក្រែន កាន់បដាក្រដាសកាតុងដែលសរសេរថា «គិតអំពីវិធីឈ្នះសង្គ្រាម ពុំមែនការបោះឆ្នោតទេ»។

និស្សិតម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា «យើងសង្ឃឹមថា យើងនឹងទទួលបានព័ត៌មាន ហើយរឿងរ៉ាវនឹងផ្លាស់ប្តូរ» ខណៈអ្នកស្រុកទីក្រុងគីវ បាននិយាយថា ក្រុមបាតុករចង់ឱ្យ លោក Fedorov ត្រឡប់ទៅក្រសួងការពារជាតិវិញ ហើយសង្ឃឹមថា លោក Zelenskyy នឹងស្តាប់ប្រជាជន។
ការតវ៉ានេះ ជាការតវ៉ាធំបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ ដែលបានបង្ហាញពីការកើនឡើងនៃការមិនពេញចិត្តរបស់សាធារណជនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិអ៊ុយក្រែន។