Messi បង្ហាញអារម្មណ៍លើបណ្តាញសង្គមក្រោយអាហ្សង់ទីនចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ

2026/07/21 02:39:42 pm        140

កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារតាមបណ្ដាញសង្គម Instagram បង្ហាញ​ពី​អារម្មណ៍​សោក​ស្តាយ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន បរាជ័យក្រោមថ្វី​ជើង​អេស្ប៉ាញ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់ទាត់ពិភពលោក។

នៅក្នុងសាររបស់ខ្លួន Messi បានសរសើរការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម និងចាត់ទុក​ការ​ឈាន​ដល់​វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា ជាសមិទ្ធផលដ៏អស្ចារ្យ។

Messi បានសរសេរថា៖ «ការឈឺចាប់គឺធំធេងណាស់ ហើយវា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឱ្យ​របួស​ផ្លូវ​ចិត្ត​នេះ​ជា​សះស្បើយ។ ប៉ុន្តែខ្ញុំនឹងរក្សាទុករាល់អនុស្សាវរីយ៍ល្អៗ។ ថ្ងៃនេះប្រហែល​ជា​ពិបាក​ក្នុង​ការ​យល់​ឃើញពីអ្វីដែលយើងសម្រេចបាន ប៉ុន្តែក្រុមនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា»។

ប្រធានក្រុមវ័យ ៣៩ឆ្នាំ រូបនេះ ក៏បានផ្ញើសារអបអរសាទរដល់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែល​បាន​ក្លាយ​ជា​ជើងឯកពិភពលោកផងដែរ។

ជាមួយនឹងកា​រ​បង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៦ Messi បានក្លាយជាកីឡាករទី២ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្របាល់ទាត់បុរស បន្ទាប់ពីអតីតប្រធានក្រុមប្រេស៊ីល Cafu ដែលបាន​ចូល​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ ​FIFA World Cup ចំនួន ៣លើក គឺនៅឆ្នាំ២០១៤ ឆ្នាំ២០២២ និងឆ្នាំ២០២៦។

ទោះ​បីជាខកខានការពារតំណែងជើងឯកក៏ដោយ Messi នៅតែជា​កីឡាករ​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត​ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបានដឹកនាំក្រុមឈ្នះពាន FIFA World Cup ឆ្នាំ២០២២, Copa America ឆ្នាំ២០២១ និង២០២៤។ លើសពីនេះ រូបគេ​ក៏​ជាម្ចា​ស់​ពាន​ Ballon d'Or ចំនួន ៨សម័យ និងត្រូវបានចាត់​ទុក​ថា​ជាកី​ឡាករ​បាល់​ទាត់​ដ៏​អស្ចារ្យ​បំផុ​ត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm        1
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm        1
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
2026/07/22 12:41:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់

2026/07/22 04:07:10 pm
​បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm
​«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 04:04:19 pm
​លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់
2026/07/22 04:03:52 pm
​ក្រុមសកម្មជនប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងម៉ានីល
2026/07/22 04:01:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am