ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តជំនួយចំនួន ៦៩០លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីគាំទ្រការផ្តល់កម្ចីថ្មី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេវាសារព័ត៌មានរបស់មូលនិធិនេះ កាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា អ្នកជំនាញ IMF បានបញ្ចប់ការពិនិត្យលើកដំបូងនៃកម្មវិធីផ្តល់កម្ចីរយៈពេល ៤ឆ្នាំ របស់ទីក្រុងគីវ ដែលមានតម្លៃសរុប ៨,១ ពាន់លានដុល្លារ។
«ក្រុមប្រឹក្សាភិបាល IMF បានបញ្ចប់ការពិនិត្យឡើងវិញលើកដំបូងនៃរយៈពេល ៤៨ ខែរបស់អ៊ុយ ក្រែន»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ក្រុមប្រឹក្សាភិបាល IMF បានបញ្ចប់ការពិនិត្យលើកដំបូងនៃការរៀបចំមូល និធិបន្ថែម (EFF) រយៈពេល ៤៨ ខែរបស់ប្រទេសអ៊ុយក្រែន ដែលអាចឲ្យមានការចំណាយភ្លាមៗចំនួន ៦៩០លានដុល្លារអាមេរិក។ ការអនុវត្តរបស់ប្រទេសអ៊ុយក្រែនក្រោមកម្មវិធីនេះ គឺពេញចិត្តជាទូទៅ»។

កិច្ចព្រមព្រៀងបឋមលើការបែងចែកជំនួយនេះទៅឲ្យប្រទេសអ៊ុយក្រែន ត្រូវបានសម្រេចបាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំនេះ៕