តម្រូវការត្រីកែច្នៃក្នុងស្រុកកើនឡើង ជំរុញការផលិតឈានទៅរកស្តង់ដារ និងគុណភាពខ្ពស់

2026/07/21 10:26:59 pm        168

ភ្នំពេញ៖ តម្រូវការផលិតផលត្រីកែច្នៃនៅលើទីផ្សារកម្ពុជាកំពុងបន្តកើនឡើង ដោយសារអ្នកប្រើប្រាស់មានការគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន និងផ្តល់ទំនុកចិត្តលើគុណភាព។ កត្តានេះបានជំរុញឱ្យសិប្បកម្មផលិតត្រីកែច្នៃជាច្រើន បន្តអភិវឌ្ឍខ្លួនពីការផលិតបែបប្រពៃណី និងមិនផ្លូវការ ទៅជាការផលិតតាមស្តង់ដារ ដែលផ្តោតលើគុណភាព សុវត្ថិភាពម្ហូបអាហារ និងការពង្រីកឱកាសប្រកួតប្រជែងនៅលើទីផ្សារ។

កញ្ញា ផល ចរិយា នាយកប្រតិបត្តិ (CEO) សិប្បកម្មស្នាដៃម៉ែ (Sna Dai Me) ដែលជាសិប្បកម្មកែច្នៃប្រភេទអាហារក្រៀម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨​។ សិប្បកម្មបានប្រើប្រាស់​វត្ថុធាតុដើមទាំងស្រុង ដែលបានទិញត្រីធម្មជាតិ​ពីអ្នកនេសាទមកពីខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងមួយចំនួនទៀតផ្គត់ផ្គង់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុក ដើម្បីយកមកកែច្នៃចែកទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។​ សិប្បកម្មនេះ មានសមត្ថភាពផលិតបានចំនួន ៥០០គីឡូក្រាម​ ក្នុងមួយថ្ងៃ។

កញ្ញា បន្តថា ក្នុងអំឡុងពេលបិទព្រំដែនគោកកម្ពុជា-ថៃ គឺផលិតរបស់សិប្បកម្មស្នាដៃម៉ែសន្ទុះកើនឡើងខ្លាំងដែលនាំឱ្យប្រាក់ចំណូលកើនឡើងចន្លោះពី ៨ ទៅ ១៥% ក្នុងមួយខែៗ។​ ផលិតផលរបស់​សិប្បកម្មស្នាដៃម៉ែ មានលក់នៅតាម​ផ្សារទំនើបធំៗ ​ដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើប ឡាក់ គី, និ​ងផ្សារទំនើប ជីប ម៉ុង​ ជាដើម។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក ផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញមួយចំនួន​ទៅកាន់សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក​ ផងដែរ។

កញ្ញា បញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សិប្បកម្មនេះ ទទួលបានវិញ្ញាបនបត្រស្តង់ដារអនាម័យ CQS ដែល​ជានិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់វគ្គបណ្តុះបណ្តុះ បច្ចេកទេស និងជួយសម្រួលដល់​បំពេញបែបបទឯកសារ ដើម្បីចុះបញ្ជីនានា​ ជាពិសេស ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធដល់សហគ្រាសធុនតូច និងមធ្យម​ ថែមទៀតផង។

របាយការណ៍របស់ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាអាច ផលិត ផលជលផល សម្រេចបានចំនួន ៩៦៥ ៧៥៨តោន កើនឡើងចំនួន ៣៨ ៨២៤តោន ស្មើនឹង​ ៤,១៩% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះផលនេសាទទឹកសាបទទួលបានចំនួន ៥១៤ ៨៣០តោន, ផលនេសាទសមុទ្រទទួលបានចំនួន ១៤០ ១៦៣តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣១០ ៧៦៥តោន។ ជាមួយគ្នានេះ ផលិតផល ជលផល មានតម្លៃសរុបចំនួន ២ ១២៣ លានដុលារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងការនាំចេញ ផលិតផលជលផលបាន​ចំនួន ១ ៥៦៦ តោន គិតជាប្រាក់ស្មើនឹង ៣,១៥លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm