ពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី

2022/05/04 05:47:56 pm        386

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ មហាឧបាសិកាប៊ុនសាមលេន​និងឧបាសកគីមទូចព្រមទាំងបុត្រនិងចៅឯកឧត្តមគ្រីទូចនិង​លោកជំទាវទ្រីង៉ូវណាំព្រមទាំងបុត្រនិងចៅសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រនិងចៅលោកជំទាវប៊ុនសុថានិងឯកឧត្តមតាន់បញ្ញាវុធព្រមទាំងបុត្រនិងចៅដែលត្រូវជាកូនបង្កើតកូនប្រសារចៅចៅទួតទាំងអស់បានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី ដែលពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ មន្រ្តីអ្នកមុខអ្នកការ ញាតិមិត្ត សាច់សារលោហិតជាច្រើនរូប។

តាមរយៈពិធីសាសនាប្រកបដោយទឹកចិត្តដ៏ជ្រះថ្លានិងពោរពេញដោយភាពកត្តញ្ញូនេះសម្តេចឯកឧត្តមលោកជំទាវជាបុត្រធិតាចៅចៅទួតទាំងអស់របស់​មហា​ឧបា​សិកាលីនគ្រីនិង​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលីរួមទាំងញាតិសាច់សាលោហិតពិតជាមានក្តីនឹករលឹករកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់លោកអ្នកដ៏មានគុណនៃកូនចៅចៅទួតទាំងអស់ដោយសូមឧទ្ទិសមហាកុសលដ៏ខ្ពង់ខ្ពស់បំផុតជូនលោកទាំងទ្វេជាមួយនឹងសេចក្តីគោរពស្រលាញ់ នឹករលឹកប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាតំណាង នៃអ្នកផ្តើមបុណ្យ បានវេរប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១២នូវគ្រឿងឧបភោគបរិភោគរួមមាន ៖ ទេយ្យទាន១កញ្ចប់ ភេសជ្ជៈជាច្រើនមុខ ទឹកបរិសុទ្ធ ទឹកដោះគោ កាកាវ ស្កសរ តែ នំ មៀនកំប៉ុង មី ត្រីខកំប៉ុង និងអង្គរ។

តាមរយៈកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះសម្តេចព្រះសង្ឃនាយករងសម្តេចព្រះរាជាគណៈនិងព្រះសង្ឃចំនួន១២ព្រះអង្គបានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់វិញ្ញាណក្ខន្ធមហា​​ឧបា​សកលីនគ្រីនិងអ្នក​ឧញ៉ា​​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលីដែលបានធ្វើកម្ម​កិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះបានយោងយិតទៅចាប់បដិសន្ធិ​ក្នុងឋានបរមសុខកុំបីឃ្លាងឃ្លាតឡើយ។មនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះដែរសូមបារមីវត្ថុស័ក្តិ​សិទ្ធ​នៅតាមទីអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតាមជួយបីបាច់ថែរក្សាការពារឯកឧត្តមលោកជំទាវជាកូនចៅចៅទួតទាំងអស់ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមឈ្នះអស់មាសត្រូវទទួលបាននូវជោគជ័យថ្មីៗទៀតក្នុងកិច្ចការបំរើប្រទេសជាតិមាតុភូមិព្រមទាំងមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរដើម្បីបន្តស្ថិតនៅជាមគ្គុទ្ទេសក៍ដ៏ឆ្នើមថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងឡើងថែមទៀត៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm