លោក Trump៖ នឹងគ្មាន​​ការចាប់ខ្លួនលោក Netanyahu ​ទេ ខណៈអភិបាលក្រុង New York ពិចារណាជម្រើស

2026/07/21 11:06:59 pm        55

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​ថ្ងៃចន្ទ (ទី២០​ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឱ្យដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងមិនត្រូវបានចាប់ខ្លួននោះឡើយ នៅពេលដែលលោកធ្វើ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក បន្ទាប់ពីអភិបាលក្រុង New York លោក Zohran Mamdani បាននិយាយថា លោកនៅតែកំពុងពិចារណា ជុំវិញ​ចំណាត់ការនេះ។

តាម​រយៈ​ការ​បង្ហោះសារលើ​បណ្ដាញ​សង្គម ដែលមិនបាន​សំដៅទៅលើការកត់សម្គាល់​របស់អភិបាលក្រុង លោក Trump បានសរសេរថា៖ «លោក Benjamin Netanyahu នឹងមិនត្រូវបានចាប់ខ្លួនឡើយ ទោះតាមមធ្យោបាយណាក៏ដោយ ខណៈពេលដែលមាន​វត្តមាន​នៅសហរដ្ឋអាមេរិក»។

តុលាការព្រហ្ម​ទណ្ឌ​អន្តរជាតិ (ICC) ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេស​ហូឡង់​ បានចេញដីកាចាប់ខ្លួនលោក Netanyahu ក្នុងឆ្នាំ២០២៤ ជុំវិញ​ករណី​ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ ក្នុងអំឡុងពេលសង្គ្រាម នៅ​តំបន់​ហ្កា​ហ្សា។ អ៊ីស្រាអែលច្រាន​ចោល​យុត្តាធិការរបស់តុលាការ និងបដិសេធ​មិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

លោក Trump មិនបានលើកឡើងពីលោក​ Mamdani នៅក្នុងការបង្ហោះ​សារលើ​បណ្ដាញសង្គម​ Truth Social របស់លោកទេ ប៉ុន្តែបានសរសើរអ៊ីស្រាអែលថា បានជួយដល់​ការ​ធ្វើ​សង្គ្រាម លើ​អ៊ីរ៉ង់។

អភិបាលក្រុង New York បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាល​ពី​ថ្ងៃទី១៨ ខែកក្កដាថា ស្ថបា័ន​ច្បាប់របស់ទីក្រុងកំពុងពិចារណាយ៉ាងសកម្ម អំពីអ្វីដែលច្បាប់អាចអនុញ្ញាត។ អំឡុងពេល​និយាយ​ក្នុង​វីដេអូ​ផតខាសរបស់សារព័ត៌មាន​ New York Times ដែលមានឈ្មោះថា The Interview លោក Mamdani បានប្រាប់ថា៖ «ខ្ញុំជឿថា លោក​នាយករដ្ឋមន្ត្រី Netanyahu ត្រូវ​ស្ថិត​នៅ​ទីក្រុងឡាអេ។ គាត់ជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ដោយតុលាការព្រហ្ម​ទណ្ឌ​អន្តរជាតិ (ICC)»។

លោក Netanyahu ជាធម្មតាត្រូវ​ធ្វើដំណើរទៅកាន់ទីក្រុង New York រៀងរាល់ខែកញ្ញា ដើម្បី​ចូល​រួមការ​ជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការ​លើកឡើង​របស់លោក​ Mamdani កាល​ពីថ្ងៃទី១៩​ ខែកក្កដា នៅលើ​បណ្ដាញ​សង្គម X ដោយ​ហៅ​ ICC ថា ជាតុលាការកង់ហ្គូរូ (តុលាការមិនមាន​ភាព​យុត្តិធម៌) ហើយ​ដីកាចាប់ខ្លួនប្រឆាំងនឹង Netanyahu គឺក្លែងក្លាយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm