ក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាគ្រប់គ្រង និងបង្ការភាពពិការភ្នែក

2022/05/05 12:54:50 am        704

ភ្នំពេញ៖ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រឹកថ្ងៃទី៤ ខែឧសភានេះ បើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រង និងបង្ការភាពពិការភ្នែកសម្រាប់ចក្ខុវិស័យ២០៣០។

សិក្ខាសាលានេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ដោយមានការអញ្ជើញចូលរួមរបស់លោកស្រី អាម៉ាន់ដា ដេវីស ប្រធានប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិច នៃទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក ​និងលោកវេជ្ជបណ្ឌិត ហ្វាប្រ៊ីហ្ស៊ីយ៉ូ ទីប្រឹក្សា​អ្នកគ្រប់គ្រង ​នៃជំងឺមិនឆ្លង អង្គការសុខភាពពិភពលោក​ប្រចាំតំបន់​អាស៊ីប៉ា​ស៊ីហ្វិច។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ​និងជាប្រធាន​កម្មវិធី​ជាតិ​សុខភាពភ្នែក បានឲ្យដឹងថា សិក្ខាសាលានាថ្ងៃនេះ ​មានគោលដៅប្រមូលផ្តុំភាគីដែលពាក់​ព័ន្ធ​សំខាន់ៗ​នៅកម្ពុជា រួបរួមគ្នា និងប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវក្របខ័ណ្ឌ ​និងយុទ្ធសាស្រ្តសកល បង្កើត​ចេញជាបរិបទយុទ្ធវិធីស្របតាមស្ថានភាពសុខភាពភ្នែកនៅកម្ពុជានាពេលបច្ចុប្បន្ន ​និងធ្វើឲ្យ​មានការឯកភាពគ្នាលើ​មហិច្ឆតា ​សម្រាប់ការអនុវត្តយុទ្ធសាស្រ្តចក្ខុវិស័យ២០៣០​ និងមានភាព​សម្រុង​គ្នាលើជំហានជាក់ស្តែង និងការកំណត់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែង​ថា ជាងពីរ​ទសវត្សរ៍​កន្លង​មក​នេះ រាជរដ្ឋាភិបាលកម្ពុជា ​បានបន្តខិតខំប្រឹងប្រែង​យ៉ាងខ្លាំ​ង​ក្លាក្នុង​ការ​ពង្រឹងគុណភាព​ និងពង្រីក​វិសាល​ភាព​សុខភាពភ្នែកក្រោមគោលនយោបាយ​សមធម៌​សុខភាព​សាធារណៈ​ របស់​ក្រសួងសុខាភិ​បាល នៃរាជរដ្ឋាភិបាល ​ជាពិសេសការចូលទៅប្រើប្រាស់សេវាថែទាំ​ សុខភាពភ្នែក ក៏មានការ​កើន​ឡើង ហើយ​សេវាសុខភាពភ្នែកត្រូវ​បានដាក់​បញ្ចូល​ទៅក្នុ​ងប្រព័ន្ធ​ថែទាំ​សុខភាព​នៅគ្រប់​កម្រិត​ទាំង​អស់។

ជាលទ្ធផលអត្រាប្រេវ៉ាឡង់​ នៃភាពពិការភ្នែក ក្នុងចំណោម​ប្រជាជន​ទូទៅបានធ្លាក់ចុះពី១,២% ក្នុងឆ្នាំ១៩៩៥ មក០,៣៨% ក្នុងឆ្នាំ២០០៧ ហើយបាន​បន្តធ្លាក់​ចុះមកត្រឹម ​០,៣៧% នៅឆ្នាំ២០១៩​។ ជំងឺត្រាក់កូម​ មិនមែនជាបញ្ហាសុខភាពសាធារណៈ និងជំងឺ​ខ្វាក់មាន់​ដែលបណ្តាល​មកពី​កង្វះ​ជីវជាតិ​អា ត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ​យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ​ និងការរីក​ចម្រើន​លើវិស័យ​បច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការសុខភាពភ្នែកមានការកើនឡើង ​ដែលទាមទារ​ឲ្យយើង​បង្កើតផែនការយុទ្ធសាស្រ្តជាតិលើកទី៣ ​សម្រាប់​ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក​ដល់ឆ្នាំ​២០៣០ ដោយមានគោលបំណងរួម ​កាត់បន្ថយអត្រាប្រេវ៉ាឡង់​ នៃភាពពិការភ្នែកមកត្រឹម០,៣៥% នៅឆ្នាំ២០៣០ ហើយយុទ្ធសាស្រ្តជាតិនេះ ​ស្របតាមអនុសាសន៍​របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក ​ហើយក៏ស្របតាមផែនការយុទ្ធសាស្រ្តសុខា​ភិបាល២០២២-២០៣០៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm