មនុស្សរាប់រយនាក់ដឹកនាំដោយរដ្ឋមន្ត្រីប្រចាំរដ្ឋនៅតំបន់កាស្មៀរប្រទេសឥណ្ឌា បានស្រែកពាក្យស្លោក និងចេញតវ៉ានៅរដ្ឋធានីដែលី កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ដោយទាមទារភាពជារដ្ឋសម្រាប់តំបន់កាស្មៀរ រយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីតំបន់ត្រូវបានប្រែក្លាយទៅជាដែនដីសហព័ន្ធ។ កាលពីខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី លោក Narendra Modi បានដកហូតស្វ័យភាពដោយផ្នែកតំបន់ Jammu និងតំបន់កាស្មៀរ ដកភាពជារដ្ឋរបស់តំបន់ហើយបែងចែកទៅជាដែនដីពីរគ្រប់គ្រងដោយសហព័ន្ធ។
តំបន់កាស្មៀរមានប្រជាជនមូស្លីមភាគច្រើន ជាមួយតំបន់Jammu លើសលប់ដោយហិណ្ឌូ និងតំបន់Ladakh ជាទឹកដីពុទ្ធសាសនា។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបាននិយាយថា ភាពជារដ្ឋសម្រាប់តំបន់ហិម៉ាឡៃ នឹងត្រូវបានស្តារឡើងវិញនៅពេលវេលាសមស្រប។
រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Omar Abdullah បាននិយាយនៅក្នុងសារថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការតតាំងរបស់យើងសម្រាប់ភាពជារដ្ឋ សិទ្ធិរបស់យើង សេចក្តីថ្លៃថ្នូររបស់យើង និងអ្វីៗគ្រប់យ៉ាងដែលដកហូតពីយើង។ លោក Abdullahនិងគណបក្សរបស់លោក សន្និសីទជាតិJammuនិងកាស្មៀរ បាននិយាយថា ភាពជារដ្ឋគួរតែត្រូវបានស្តារឡើងវិញឱ្យបានឆាប់បំផុត ស្របតាមការសន្យារបស់រដ្ឋាភិបាល។
ប្រទេសឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែអះអាងទាំងស្រុងតំបន់កាស្មៀរភាគច្រើនជាពលរដ្ឋមូស្លីម ប៉ុន្តែបានគ្រប់គ្រងតំបន់ដោយផ្នែក។ ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាយូរមកហើយថាបានជួយដល់ក្រុមផ្តាច់ខ្លួនដែលបានប្រយុទ្ធប្រឆាំងកងកម្លាំងសន្តិសុខនៅក្នុងតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា ប៉ុន្តែការចោទប្រកាន់ត្រូវាបទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោល។

