យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នៅខេត្តកំពង់ឆ្នាំង អាច​ស្នើសុំអាហារូបករណ៍ជាង ១ពាន់កន្លែង ពីវិទ្យា​ស្ថាន PIKCHH តាម​រយៈ​កម្ម​​វិធី TVET 1.5M

2026/07/22 12:08:33 am        113

(កំពង់ឆ្នាំង)៖ វិទ្យាស្ថាន​ពហុបច្ចេកទេសខេ​ត្ដកំពង់ឆ្នាំ​ង(PIKCHH) នៃក្រ​សួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​​ផ្តល់​អាហា​រូប​ក​រណ៍​ចំ​នួន ១,៤១៥ ​កន្លែង​ ដល់​យុវជ​ន​មក​ពីគ្រួសា​រ​ក្រីក្រ និង​ងាយ​រងហា​និភ័យ ក្រោ​មកម្មវិធី​បណ្ដុះ​​បណ្ដាល​ជំនា​ញ វិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​​សម្ដេចមហា​បវ​រធិបតី ហ៊ុន ម៉ា​ណែត​។

បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣​ រួមមាន សេវាកម្ម​កុំព្យូទ័រ, ការរចនាក្រាហ្វិក​ដោយ​​កុំព្យូទ័រ, កា​រ​ដំឡើង និ​ង​អនុវត្ដ​បច្ចេ​ក​វិទ្យា​ឌីជីថល, ការថែ​ទាំ និងជួ​សជុល​រថយន្ដ, ការថែទាំ​ និងជួសជុ​លម៉ាស៊ីនត្រ​ជាក់​រថយន្ដ, ការ​ដំឡើង​បណ្ដាញ​អគ្គិ​ស​នីក្នុងអគារ, ការ​ថែទាំ​ និង​ជួសជុល​ម៉ូទ័រអ​គ្គិសនី, ការដំ​ឡើង និងថែ​ទាំកាម៉េរា​សុវត្ថិភាព, សេវាកម្មបរិ​ក្ខារត្រជាក់​ក្នុងគេ​ហ​ដ្ឋាន, សេ​វា​កម្មសម្អាង​កាយ, ការថែ​ទាំ និងជួសជុល​ម៉ាស៊ីនធុនតូច, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ដ, និងការកែ​ច្នៃបន្លែ​ និងផ្លែ​ឈើ។

អត្ថប្រ​យោជន៍​ដែលទទួលបាន គឺការសិក្សា​ដោយ​​ឥតបង់ថ្លៃ, ទទួល​​បាន​ការ​ប្រឹ​ក្សា​យោបល់​ពី​កា​រជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​កា​រងារ, កន្លែង​​ចុះ​កម្មសិក្សា​នៅ​​តាម​សហ​គ្រាស, ទទួលបាន​​សញ្ញាបត្រ​ (C1) និង​ឱកាស​បន្ត​កា​រ​សិក្សា, ទទួ​ល​បាន​ប្រា​ក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុង​មួយ​វគ្គ (ចំពោះអ្ន​ក​មាន​ប័ណ្ណសម​ធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរង​​ហានិភ័យ​ដែល​មានសុពលភាព)។

ចំពោះវគ្គ​សិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ ហើ​យសូម​​ទាក់ទង​ទៅកា​ន់​ទូ​រ​សព្ទលេខ ០១២​ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០​​ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬអ​ញ្ជើញ​​មក​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមាន​ទីតាំងស្ថិត​នៅភូ​មិទួ​លក្រ​ឡា​ញ់ សង្កាត់កំ​ពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្ដកំពង់ឆ្នាំ​ង។

គួររម្លឹកថា កម្មវិធី​​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោ​លដៅមកពី​គ្រួសារ​​ក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០​២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោយ​សម្ដេចមហា​​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm