អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF)កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនទាំងអស់ ដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួនដោយបំពាន»។
អង្គការ MSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការប្រព្រឹត្តចំពោះបុគ្គលិកសុខាភិបាល ដែលភាគច្រើននៃពួកគេកំពុងត្រូវបានឃុំខ្លួន ក្នុងស្ថានភាពលំបាកខ្លាំង ដោយគ្មានមូលហេតុ ឬហេតុផលសមស្រប»។
អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រនេះ បានចូលរួមជាមួយការអំពាវនាវឲ្យដោះលែងលោក Hussam Abu Safiya ដែលជាវេជ្ជបណ្ឌិតឯកទេសកុមារ និងជានាយកមន្ទីរពេទ្យ Kamal Adwan Hospital នៅតំបន់ហ្កាហ្សា ដែលត្រូវបានឃុំខ្លួនចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។

អង្គការ MSF ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បាននិយាយថា៖«ការឃុំខ្លួនលោកនេះ គឺស្របតាមលំនាំដ៏គួរឲ្យរន្ធត់មួយ ដែលអាជ្ញាធរអ៊ីស្រាអែលបានឃុំខ្លួន និងកំណត់គោលដៅលើបុគ្គលិកវេជ្ជសាស្ត្រនៅទូទាំងប៉ាឡេស្ទីន»៕
