ឯកឧត្ដម លី ធុជ ទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត សម្រាប់ការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥

2022/05/04 06:02:42 pm        501

ស្វាយរៀង ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម លី ធុជ អនុប្រធានក្រុមការងារគណបក្សខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិត បានទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានភូមិវាល និងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត តាមរយៈ ឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស។ 

អំណោយទាំងនោះរួមមានមួក/អាវគណបក្សចំនួន៥,៤៥០កំប្លេរ ទឹកបរិសុទ្ធចំនួន ២,០០០យួរ និងទង់ជាតិ/ទង់បក្សចំនួន ១,២៥០ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្ដម ឃន ជឺ ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិវាល និងភូមិសាមគ្គី ទាំងក្រុមការងាររួមមាន លោក ខេង សុខា, លោក ចាន់ សុភា, ឧកញ៉ា លី សាមឹឌី, លោកស្រីឧកញ៉ា ម៉ែន ចិន្តា, លោក ពៅ វាសនា, លោក គង់ សិទ្ធ, លោក អេង ផល្លីម និងលោក ឌី បូរីម៉ា សម្រាប់ប្រើប្រាស់ត្រៀមធ្វើយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្ដម ឃន ជឺ តំណាងក្រុមការងារ បានលើកឡើងថា ក្រុមការងារទាំងអស់ ពេញចិត្តលៈបង់ និងចូលរួមគ្រប់បែបយ៉ាងក្នុងការបម្រើការងារទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ សម្រាប់ឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

 ឯកឧត្ដម លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលៈបង់ និងការចូលរួមធនធាន និងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ លោកបានបន្តទៀតថា ប្រសិនបើក្នុងចិត្តរបស់យើងទាំងអស់គ្នាគិតថាប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា គឺតែមួយ នោះយើងនឹងសប្បាយរីករាយធ្វើការដោយមិនខ្លាចនឿយហត់ឡើយ ពីព្រោះពួកយើងចង់ឃើញប្រទេសជាតិមានការរីកចំរើន និងមានការអភិវឌ្ឍ ក្រោមម្លប់សន្តិភាពដែលកើតចេញពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm