មន្ត្រី​៖ កងទ័ព​លីបង់​ដាក់ពង្រាយ ​នៅ​​ទីក្រុង​ភាគ​ខាងត្បូង ​ក្រោយ​ការ​ដកទ័ព​​របស់​អ៊ីស្រាអែល

2026/07/22 12:27:22 am        59

មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​លីបង់​ ​បានឱ្យដឹង​​ថា កងទ័ព​លីបង់​ បាន​ចាប់ផ្តើម​ដាក់ពង្រាយ ​ក្នុង​ទីក្រុង Zawtar al-Gharbiyeh នៅ​ភាគ​ខាងត្បូងនៃ​ប្រតេស​​លីបង់ នា​​ថ្ងៃ​អង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់​ពី​កងកម្លាំង​អ៊ីស្រាអែល​បាន​ដកចេញពី​តំបន់​នោះ ស្រប​តាម​ផែនការ​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក។

ផែនការ​នេះ​បាន​មើលឃើញ​​ការ​រឹបអូស​អាវុធ​ពី​ក្រុមហេសបូឡា​ ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់ ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគខាងត្បូង​លីបង់ និង​ការ​ដក​ចេញ​​ជា​ដំណាក់កាល​នៃ​កងទ័ព​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​នេះ ដែល​មាន​ឈ្មោះ​ថា កម្មវិធី​តំបន់​សាកល្បង បាន​ចាប់ផ្តើម​ហើយ តែ​​មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗឡើយ ​នៅ​ថ្ងៃ​អង្គារ​នេះ​។

ការ​ប្រគល់​ទឹកដី​នៅ​ថ្ងៃ​អង្គារនេះ ​គឺជា​ការ​សាកល្បង​លើកដំបូង​នៃ​ផែនការ​នេះ ដែល​លីបង់​សង្ឃឹមថា ​នឹង​អាច​ឱ្យ​ខ្លួន​ស្ដារ​ការគ្រប់គ្រង​ លើ​ផ្នែក​នៃ​តំបន់ដ៏​តូច​ចង្អៀត​​ ​ដែល​មានចម្ងាយ​ចូលជ្រៅ​ប្រហែល ១០​គីឡូម៉ែត្រ ទៅ​ក្នុង​ប្រទេស​ដែល​នៅ​តែ​កាន់កាប់​ដោយ​កងទ័ព​អ៊ីស្រាអែល។

ភូមិ​រាប់សិប​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​តំបន់​នោះ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ​រួមមាន​​ទាំង​មន្ទីរពេទ្យ ស្ថានីយ​ថាមពល និង​ម៉ាស៊ីន​បូម​ទឹក។ ប្រជាជន​លីបង់​រាប់ម៉ឺន​នាក់​ដែល​ហៅ​តំបន់​នេះ​ថា ​ជា​ផ្ទះជ្រក​កោន​របស់ខ្លួន​​មិន​អាច​ត្រឡប់​ទៅ​​វិញ​បានឡើយ​។

កងទ័ពលីបង់បាន​ឱ្យដឹង​ថា អង្គភាពរបស់ខ្លួន បានចាប់ផ្តើមដាក់ពង្រាយនៅទីក្រុង​ Zawtar al-Gharbiyeh ក្នុងតំបន់ Nabatieh នា​ថ្ងៃអង្គារនេះ​។ កងទ័ពបានបន្តការអំពាវនាវដល់អ្នកស្រុកកុំឱ្យចូលទៅក្នុងទីក្រុង រហូតដល់ស្ថានភាពសន្តិសុខមានស្ថិរភាព និងធ្វើតាមការណែនាំពីអង្គភាពយោធាដែលត្រូវ​ដាក់ពង្រាយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm