កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតេអេរ៉ង់ បានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Amazon នៅប្រទេសបារ៉ែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin របស់សាធារណរដ្ឋនេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃចន្ទ ដោយកងទ័ពអាមេរិកទៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលកំពុងសាងសង់នៅក្នុងទីក្រុង Darkhovin យើងបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Amazon នៅក្នុងប្រទេសបារ៉ែន ដោយប្រើមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ហើយបានបំផ្លាញវា»។
នៅថ្ងៃទី១៩ ខែកក្កដា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បាននិយាយថា រោងចក្រនុយក្លេអ៊ែរ Darkhovin ដែលកំពុងសាងសង់នៅភាគនិរតីអ៊ីរ៉ង់ បានរងការវាយប្រហារពីកងកម្លាំងអាមេរិក៕

