ក្រុមអ្នកជួយសង្គ្រោះ កំពុងជួបការលំបាកក្នុងការទៅដល់ប្រជាពលរដ្ឋដែលជាប់ខ្លួននៅក្រោមភក់ និងដុំថ្មធំៗ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារនេះ បន្ទាប់ពីទឹកជំនន់ដ៏ធំមួយ បានហូរបំផ្លាញឆ្លងកាត់ខេត្តមួយ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ ស្លាប់។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ និងការិយាល័យអភិបាលខេត្ត បាននិយាយថា មនុស្សប្រហែល ១០០ នាក់ បានបាត់ខ្លួន ហើយក៏បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់កាលពីថ្ងៃចន្ទផងដែរ។
អ្នកកាសែត AFP ម្នាក់ បានឃើញមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Parun ដែលជារដ្ឋធានីនៃខេត្ត Nuristan ដោយប្រើប្រាស់ដំបងឈើ និងដៃទទេរបស់ពួកគេ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
លោក Farid Gul Zaheer ជាឱសថការីអាយុ ៣៤ ឆ្នាំ បាននិយាយថា លោកមិនដែលបានឃើញទឹកជំនន់ដ៏គ្រោះថ្នាក់បែបនេះទេ»៕

