អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិលស្លាប់ និងរបួសក្នុងសង្គ្រាម ដែលកំពុងផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើង ៣៧ ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ។

លោកស្រី Danielle Bell ប្រធានបេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងបានកត់ត្រាជនស៊ីវិលចំនួន ១.៣៩៦ នាក់ត្រូវបានសម្លាប់ (និង) ៧.៩៧៨ នាក់ រងរបួស... ដែលស្មើនឹងការកើនឡើង ៣៧ ភាគរយ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន»៕
