នាយករដ្ឋមន្ត្រី​អ៊ីតាលី អំពាវនាវឱ្យរក​ការពិត ជុំវិញ​ការស្លាប់ពេ​ល​ចាប់​ខ្លួន នៅក្រុង Bologna និងថ្កោលទោសការប៉ះទង្គិចគ្នា

2026/07/22 01:38:21 am        47

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី​ Giorgia Meloni នៅ​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញមួយលើការស្លាប់របស់បុរសម្នាក់ ក្នុងអំឡុងពេលចាប់ខ្លួន នៅទីក្រុង Bologna ខណៈពេលដែលថ្កោលទោសការតវ៉ាប្រឆាំងនឹងនគរបាល ដែលបានប្រែក្លាយទៅជាអំពើហិង្សា និងបណ្តាលឱ្យមន្ត្រីរាប់សិបនាក់រងរបួស។

លោក Abderrahim Fakir ដែល​មានដើម​​កំណើត​នៅ​ប្រទេសម៉ារ៉ុក បានស្លាប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​ បន្ទាប់ពីនគរបាល​ត្រូវបានទូរស័ព្ទ​ហៅ​ទៅកាន់សង្កាត់ Pilastro នៅជាយក្រុងភាគខាងជើង ដើម្បីដោះស្រាយជាមួយបុរសម្នាក់ដែលមានអាកប្បកិរិយាបង្ក​ហិង្សា និងបំផ្លិច​បំផ្លាញយានយន្ត។

លោកស្រី​ Meloni បានសរសេរនៅលើបណ្ដាញ​សង្គម​ X ថា៖ «វាជារឿងចាំបាច់បំផុតដែលការទទួលខុសត្រូវណាមួយ​ ត្រូវតែស្វែងរកឱ្យឃើញដោយម៉ឺងម៉ាត់បំផុត។ ការពិតត្រូវតែត្រូវបានតាមដានស្រាវជ្រាវឱ្យអស់សេចក្តី ដោយគ្មានភាព​លម្អៀង​ និងគ្មានការយោគយល់ដល់នរណាម្នាក់ឡើយ»។

យោងតាមសហជីពនគរបាល​ COISP បាន​ឱ្យដឹង​ថា ជាមួយ​គ្នានេះ នាយករដ្ឋមន្ត្រីស្តាំនិយមរូបនេះ ក៏បានថ្កោលទោសផង​ដែរ ចំពោះ​អំពើហិង្សាលើ​នគរបាល ក្នុងអំឡុងពេលមាន​ការ​តវ៉ា នៅកណ្តាលទីក្រុង Bologna កាលពីយប់ថ្ងៃចន្ទ ដែល​បានបណ្តាលឱ្យមន្ត្រីចំនួន ៥៦នាក់រងរបួស។

គួរ​បញ្ជាក់​ថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បាន​ឱ្យដឹង​ថា​ បាតុកម្មនេះបានប្រែក្លាយទៅជាអំពើហិង្សា នៅពេលដែលក្រុមអ្នកតវ៉ាមួយក្រុម បានគប់ផាវ ដប និងកៅអីទៅលើនគរបាល​ ដែលបានឆ្លើយតបវិញ​ដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm