ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក

2026/07/22 03:21:30 am        151


ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​លើកឡើង​ថា សព​មេដឹកនាំកំពូល លោក Ali Khamenei បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំឯកជន អំពីតម្រូវការបញ្ចប់ស្ថានភាព «មិន​មែន​សង្គ្រាម ហើយ​ក៏មិនមាន​សន្តិភាព» រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

លោក Khamenei ដែលបានគ្រប់គ្រងអ៊ីរ៉ង់អស់រយៈពេលជិត ៣៦ឆ្នាំ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមការវាយលុករួមគ្នា ដោយទីក្រុងវ៉ាស៊ីនតោន និង Tel Aviv ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

អំឡុងពេល​ថ្លែងនៅក្នុងពិធីមួយដែលប្រារព្ធទិវាឧស្សាហកម្ម និងរ៉ែជាតិ លោក Pezeshkian បានសរសើរភាពជាអ្នកដឹកនាំរបស់លោក Khamenei ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ជាពិសេសលើការបញ្ចប់ស្ថានភាពមិនប្រាកដប្រជា រវាងជម្លោះ និងសន្តិភាព។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។

លោក Pezeshkian បាននិយាយថា៖ «មេដឹកនាំកំពូលបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំឯកជន អំពីភាពចាំបាច់នៃការបញ្ចប់ស្ថានភាពគ្មានសង្គ្រាម និង​គ្មានសន្តិភាពនេះ​»។

លោក​បាន​បន្ត​ថា អ៊ីរ៉ង់​បាន​ចូល​រួម​ក្នុង​ការ​ចរចា «ដោយផ្អែកលើកិត្តិយស ប្រាជ្ញាញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ» ដោយលោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងផ្នែកទូតរបស់រដ្ឋាភិបាល គឺមានគោលបំណងការពារផលប្រយោជន៍របស់ជាតិ។ លោក Pezeshkian បាន​និយាយ​ថា «ស្ថាប័ន​ការទូត​របស់​យើង​នឹង​មិន​ដកថយ​ពី​សិទ្ធិ​របស់​ប្រជាជន​អ៊ីរ៉ង់​ឡើយ»។

កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baqaei បាន​និយាយ​ថា ទីក្រុង​តេអេរ៉ង់​ បាន​ទទួល​សំណើ​ពី​អ្នក​សម្របសម្រួល​ដែល​មាន​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ដែល​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​ចំពោះ​ការ​ទូត ​ក្នុង​អំឡុង​ពេល​មាន​ការ​វាយ​ប្រហារ​គ្នា ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​​តេអេរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm