តម្លៃប្រេងកើនឡើងបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់

2026/07/22 09:48:38 am        22

តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់សម្រាប់យប់ទី១១ជាប់ៗគ្នា ហើយប្រទេសកូវ៉ែតបានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់។

តម្លៃប្រេងឆៅ Brent បានកើនឡើង០,៥៥ភាគរយ ឬ៥០សេន មានតម្លៃ៩១,៥១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីទីផ្សារបានបើកនៅថ្ងៃពុធនេះ ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣៦ភាគរយ ឬ៣០សេន មាតម្លៃ៨៤,៦៤ដុល្លារក្នុងមួយបារ៉ែល។ វាបានកើតឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅនៅភាគខាងត្បូង និងភាគខាងលិចប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន កូវ៉ែត និងប្រទេសហ្ស៊កដានី។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក កើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពកូវ៉ែតបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់យានដ្រូនរបស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ។

ការវាយប្រហារគ្នាឥតឈប់ បានបង្កើនការព្រួយបារម្ភនៃការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល បន្ទាប់ពីក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានចាប់ផ្តើមជម្លោះក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយគំរាមដាក់គោលដៅលើនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅច្រកសមុទ្រ Bab el-Mandeb និងប្រកាសពីការបិទផ្លូវទឹករបស់អារ៉ាប៊ីសាអ៊ូឌីត។ ផ្លូវទឹក Bab el-Mandeb នៅច្រកចូលភាគខាងត្បូងទៅកាន់សមុទ្រក្រហម បានក្លាយជាផ្លូវកាន់តែសំខាន់សម្រាប់ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះយ៉ាងខ្លាំងចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានដួលរលំកាលពីដើមខែនេះ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am