កម្ពុជា ប៉ះឥណ្ឌូនេស៊ី បើកឆាកពាន SEA V.Cup ជើងទី២ យប់នេះ ខណៈទទួលការឧបត្ថម្ភជាង ៣ម៉ឺនដុល្លារពីការឈ្នះពានជើងទី១

2026/07/22 10:17:03 am        119

ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា នឹងបន្ដយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup ឆ្នាំ២០២៦ (ជើងទី២) ដោយត្រូវជួបប្រកួតបើកឆាកពូលA ទល់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែកក្កដានេះ នៅទីក្រុងហ្សាកាតា។

មុននឹងបន្ដការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់នេះដែរ ដើម្បីអបអរសាទរការដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា ក៏ទទួលបាននូវការឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួនជាង ៣ម៉ឺនដុល្លារពីវិស័យឯកជន ក្នុងនោះមានភេសជ្ជៈ Wurkz នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភចំនួន ៥០លានរៀល ហើយក្រុមហ៊ុននឹងឧបត្ថម្ភ ៥០លានរៀលទៀត បើសិនក្រុមបាល់ទះកម្ពុជា បន្ដឈ្នះជើងឯក នៅជើងទី២ គ្រាដែលក្រុមហ៊ុន ហនុមាន បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងលោកជំទាវឧកញ៉ា ទ្រី ដាណា ក៏បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារផងដែរ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍នេះដែរ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទះ ទាំងក្នុង និងក្រៅប្រទេស ពិសេសមកលើក្រុមជម្រើសជាតិកម្ពុជា ក្រោយធ្វើបានយ៉ាងល្អ រហូតបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីផ្ដួលក្រុមខ្លាំងៗ ដូចជាថៃ និងឥណ្ឌូនេស៊ី ដើម្បីគ្រងជើងឯក កាលពីជើងទី១។

សម្រាប់ជំនួបបើកឆាកពូលA រវាងកម្ពុជា និងឥណ្ឌូនេស៊ី យប់នេះ គឺជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍ ដ្បិតកាលពីជើងទី១ កម្ពុជា ភ្លាត់ចាញ់អតីតម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យនេះ ៣-០សិត តែនៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ីវិញ ៣-២សិត។ ដូច្នេះចាំមើលតើជំនួបលើកទី៣ រវាងក្រុមទាំងពីរ ក្នុងរដូវកាលនេះ នឹងបញ្ចប់ដោយលទ្ធផលបែបណា មុនកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីននាថ្ងៃស្អែក?

គួរដឹងថា ការប្រកួតជើងទី២ នេះ នឹងត្រូវអនុវត្តរូបមន្ដដូចគ្នា នឹងកាលពីជើងទី១ ដោយក្រុមនីមួយៗ ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបែងចែកជា ២ពូល នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គបន្ដបន្ទាប់ទៀត៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Al-Hilal ព្រមព្រៀងផ្ទេរ Summerville ពី West Ham តម្លៃ ៦០ លានផោន
2026/07/22 12:00:45 pm        1
Hun Sen Cup៖ ស្ទឹងត្រែង យកឈ្នះកំពង់ធំ ៣-០ តែគ្រូបង្វឹកថា ក្រុមទាំងពីរស្ទើរកម្លាំងដូចគ្នា
2026/07/22 11:47:11 am        1
សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​កាច់​ដៃ ផ្សព្វផ្សាយទេសចរណ៍
2026/07/22 11:14:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»

2026/07/22 12:20:17 pm
​អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm
​សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក
2026/07/22 12:13:29 pm
​កងទ័ពលីបង់ ចូលទីក្រុងភាគខាងត្បូងក្រោយការដកទ័ពអ៊ីស្រាអែលក្នុងការសាកល្បងដំបូងនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក
2026/07/22 12:09:32 pm
​ប្រទេសកាណាដា កំពុងវាយតម្លៃជម្រើសជាច្រើន បន្ទាប់ពីការគំរាមដំឡើងពន្ធថ្មីរបស់អាមេរិក
2026/07/22 12:07:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 02:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am