កម្ពុជា​ជំរុញការដាំដុះបន្លែសុវត្ថិភាព ជំរុញដល់​ការសង់ផ្ទះសំណាញ់ កើនដល់ជិត ៦ ០០០ខ្នង

2026/07/22 06:27:59 pm        103

ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់ការផលិតបន្លែសុវត្ថិភាព រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះបន្លែក្នុង​ផ្ទះសំណាញ់ ដោយបច្ចុប្បន្ន​បាន​កើនដល់ជិត ៦,០០០ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កសិករក្នុងការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមការផ្សព្វផ្សាយបច្ចេកទេស ប៣ (បង្កើនធម្មជាតិ បន្ថយគីមី បង្កើនផល) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលដៅបង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ចំណូលរបស់កសិករ។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីគាំទ្រការផលិតបន្លែសុវត្ថិភាព មន្ត្រីកសិកម្មឃុំបានផ្តល់ការបណ្តុះបណ្តាល និងណែនាំបច្ចេកទេស ប៣ ដល់កសិករចំនួន ១៨,៤៥៥គ្រួសារ ស្មើនឹងប្រមាណ ៣២% នៃកសិករដាំបន្លែទូទាំងប្រទេស។ ក្នុងចំណោមនោះ មាន ៤,៩២១គ្រួសារ កំពុងអនុវត្តបច្ចេកទេស ប៣ ជាក់ស្តែង។

ឯកឧត្តម បន្តថា ការជំរុញការផលិតបន្លែសុវត្ថិភាពរបស់ក្រសួងកសិកម្ម បានជំរុញឱ្យកសិករកាន់តែងាកមកប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ជាពិសេស ការសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតបន្លែ ដែលបច្ចុប្បន្នបានកើនដល់ ៥,៨៨៣ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព បង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណូលរបស់កសិករ។

ចំណែក លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ការដាំបន្លែលើទឹក ឬ Hydroponics គឺជាបច្ចេកទេសទំនើបមួយ​ដែលអាចគ្រប់​គ្រងគុណភាព, កាត់បន្ថយហានិភ័យពីអាកាសធាតុ, សត្វល្អិត, និងការប្រើប្រាស់សារធាតុគីមី ហើយជួយសន្សំសំចៃទឹក និងកម្លាំងពលកម្ម​ ជាពិសេស​ បន្លែដាំលើទឹកមានទីផ្សារនិងតម្លៃល្អ។​

លោក បញ្ជាក់ថា បច្ចុប្បន្ន លោកមានផ្ទះសំណាញ់ដាំបន្លែចំនួន បីខ្នង និងផ្ទះសំណាញ់សម្រាប់បណ្តុះពូជមួយខ្នង ដែលផ្ទះសំណាញ់ទាំងអស់ បានផ្តល់ទិន្នផលជាមធ្យម១តោន ក្នុងពេលប្រមូលផលក្នុងមួយវគ្គ ចាប់ពីដាំរហូដល់ប្រមូលផលចំណាយពេលប្រមាណ ១ខែកន្លះ​។​

ក្រសួងកសិកម្មបានកំណត់គោលដៅក្នុងឆ្នាំ ២០២៦ ក្នុងការផ្សព្វផ្សាយបច្ចេកទេស ប៣ ឱ្យដល់កសិករដាំបន្លែ ១០០% នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm