Al-Hilal ព្រមព្រៀងផ្ទេរ Summerville ពី West Ham តម្លៃ ៦០ លានផោន

2026/07/22 12:00:45 pm        70

ក្លិប Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ក្នុងការផ្ទេរខ្សែបម្រើស្លាបហូឡង់ Crysencio Summerville ក្នុងតម្លៃសរុប ៦០ លានផោន។

តាមសេចក្តីរាយការណ៍ កិច្ចព្រមព្រៀងនេះមានតម្លៃដំបូង ៥៥ លានផោន និងអាចបន្ថែម ៥ លានផោន ទៀតតាមលក្ខខណ្ឌប្រាក់រង្វាន់ផ្សេងៗ។ កីឡាករវ័យ ២៤ ឆ្នាំ និងជាសមាជិកក្រុមជម្រើសជាតិហូឡង់ ទទួលបានការអនុញ្ញាតឱ្យធ្វើតេស្តសុខភាពរួចរាល់ មុនបញ្ចប់ការផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Riyadh។

មុនឈានដល់កិច្ចព្រមព្រៀងនេះ West Ham ធ្លាប់បានបដិសេធសំណើប្រមាណ ៤០ លានផោន សម្រាប់ Summerville ខណៈ Aston Villa ក៏ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍លើរូបគេផងដែរ។ ទោះជាយ៉ាងណា ការផ្ទេរទៅកាន់ Al-Hilal ត្រូវបានគេរំពឹងថានឹងសម្រេចរួចរាល់ក្នុងពេលឆាប់ៗនេះ។

ការលក់ Summerville នឹងផ្តល់ចំណូលយ៉ាងច្រើនដល់ West Ham ដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំក្រុមឡើងវិញ បន្ទាប់ពីធ្លាក់ចេញពី Premier League កាលពីខែឧសភា។ កាលពីខែមុន ក្លិបក៏បានលក់ខ្សែបម្រើ Mateus Fernandes ទៅ Tottenham Hotspur ក្នុងតម្លៃ ៨៥ លានផោន ផងដែរ។

ទន្ទឹមនឹងនេះ West Ham បានបញ្ជាក់ថា ខ្សែប្រយុទ្ធសំខាន់ Jarrod Bowen នឹងបន្តស្នាក់នៅជាមួយក្លិប ដោយបានចុះកិច្ចសន្យាថ្មីដែលមានការកែសម្រួលលក្ខខណ្ឌ ខណៈក្រុមនឹងត្រូវលេងនៅ League Championship។

ក្រោយធ្លាក់ចេញពីក្របខណ្ឌកំពូល West Ham កំពុងព្យាយាមកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ និងបង្កើនថវិកាក្លិប។ ជាមួយគ្នានេះ ក្លិបក៏បានសម្រេចបន្តទុកអ្នកចាត់ការ Nuno Espirito Santo ដើម្បីដឹកនាំក្រុមប្រជែងការវិលត្រឡប់ទៅកាន់ Premier League វិញនៅរដូវកាលបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm        1
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm        1
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
2026/07/22 12:41:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាង​ពីរម៉ឺននាក់​ទៀត​មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង

2026/07/22 01:37:07 pm
​វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm
​UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
2026/07/22 01:26:54 pm
​ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់
2026/07/22 01:22:05 pm
​ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 02:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am