សភាបារាំង បោះឆ្នោតអនុម័តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់យុវជនអាយុក្រោម១៥ ឆ្នាំ

2026/07/22 07:02:38 pm        69

សភារបស់ប្រទេសបារាំងកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បានអនុម័តសេចក្តីស្នើច្បាប់ដ៏សំខាន់មួយដោយហាមឃាត់ការចូលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយ កំណត់ចូលជាធរមាននៅដើមឆ្នាំសិក្សាក្រោយ។ សេចក្តីស្នើច្បាប់ ដែលគាំទ្រដោយប្រធានាធិបតី លោក Emmanuel Macron ត្រូវបានអនុម័តដោយព្រឹទ្ធសភាក្នុងសំឡេងគាំទ្រ២៤៣ទល់នឹង២ និងរដ្ឋសភាមានសំឡេងគាំទ្រ២៧៩ទល់នឹង៨១។

កុមារវ័យជំទង់ដែលមានគណនីបណ្តាញផ្សព្វផ្សាយសង្គមរួចហើយនឹងប្រឈមបម្រាមនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ បន្ទាប់ពីអំឡុងពេលអនុគ្រោះរយៈពេលបួនខែ។ ការបង្កើតគណនីថ្មីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ទោះបីជាករណីលើកលែងត្រូវបានរួមបញ្ចូលសម្រាប់វេទិកាអប់រំ និងមុខវិជ្ជាគ្រប់ប្រភេទតាមអនឡាញក៏ដោយ។ ករណីលើកលែងរួមមាន YouTube និង WhatsApp ដែលការមើលវីដេអូ និងការផ្ញើសារនឹងនៅតែមិនរងផលប៉ះពាល់ ប៉ុន្តែមុខងារបញ្ចេញមតិ និងការចែករំលែកនឹងត្រូវបានកំណត់។ ច្បាប់នេះក៏អនុវត្តបម្រាមទូរស័ព្ទដៃនៅក្នុងសាលាវិទ្យាល័យចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយអនុញ្ញាតឱ្យមានករណីលើកលែងតែក្រោមច្បាប់សាលារៀនជាក់លាក់ប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារបារាំងសម្រាប់ចំណីអាហារ បរិស្ថាន សុខភាពនិងសុវត្ថិភាពការងារ(ANSES) ក្មេងជំទង់ម្នាក់ក្នុងចំណោមពីរនាក់នៅប្រទេសបារាំងចំណាយពេលពី២ ទៅ៥ម៉ោងជារៀងរាល់ថ្ងៃលើស្មាតហ្វូន ភាគច្រើនប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម។ វេទិកាបណ្តាញផ្សព្វផ្សាយសង្គមជាទូទៅប្រឆាំងនឹងបម្រាមនេះទាំងស្រុង ហើយសង្កត់ធ្ងន់ថាពួកគេមានវិធានការការពារអ្នកប្រើប្រាស់វ័យក្មេងរួចហើយ រួមទាំងការរឹតត្បិតតអាយុ។ ប្រជាជនទីក្រុងប៉ារីស បានយល់ស្របតាមចំណាត់ការរបស់សមាជិកសភាបារាំងដើម្បីហាមឃាត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ខណៈការព្រួយបារម្ភកើនឡើងនៅជុំវិញពិភពលោកលើផលប៉ះពាល់សុខភាព និងសុវត្ថិភាពរបស់អនីតិជន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        325
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        370
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm