ប្រទេសកាណាដា កំពុងវាយតម្លៃជម្រើសជាច្រើន បន្ទាប់ពីការគំរាមដំឡើងពន្ធថ្មីរបស់អាមេរិក

2026/07/22 07:07:19 pm        45

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ថា លោកកំពុងសំឡឹងមើល «ជម្រើសជាច្រើន» បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានផែនការដំឡើងពន្ធថ្មី៥០ភាគរយលើមុខទំនិញរបស់កាណាដាជាច្រើនមុខក្នុងរយៈពេល៣០ថ្ងៃទៀត។ លោក Carney ក៏បាននិយាយផងដែរថា លោក និងលោក Trump បានព្រមព្រៀង «ជំរុញកិច្ចពិភាក្សា» នៅក្នុងសប្តាហ៍ខាងមុខលើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ប៉ុន្តែមិនបានបង្ហាញថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការចរចាណាមួយនោះទេ។

លោក Carney បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានសន្ទនាជាមួយលោក Trump ថា «យើងនឹងពិនិត្យមើលជម្រើសទាំងអស់ទាក់ទងនឹងរបៀបដែលយើងនឹងឆ្លើយតប ប្រសិនបើវាចូលជាធរមាន»។

ការដំឡើងពន្ធថ្មីនឹងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងមានចាប់ពីស្រារបស់កាណាដា ឈើវាយកូនហ្គោលលើទឹកកក រហូតដល់ផលិតផលស៊ីម៉ង់ត៍ ប៉ុន្តែនឹងមិនអនុវត្តចំពោះថាមពល និងទំនិញដែលបានរងផលប៉ះពាល់រួចហើយដោយការដំឡើងពន្ធជាក់លាក់តាមវិស័យ នោះទេ។

ទោះជាយ៉ាងណា ពន្ធនឹងប៉ះពាល់ដល់ផលិតផលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលនឹងក្លាយជាប្រធានបទនៃការចរចា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅថ្ងៃទី១ ខែកក្កដាថា ខ្លួននឹងមិនបន្ថែមពេលកិច្ចព្រមព្រៀងនេះក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនឡើយ។ លោក Carney បាននិយាយថា «គោលបំណងដំបូងគឺដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ»។ ខណៈលោក Trump បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញកាលពីឆ្នាំមុន ក្រឹត្យទាំងនោះភាគច្រើនលើកលែងទំនិញដែលចូលប្រទេសរបស់លោកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm